អ្នក​​ឆ្លង​កូវីដ-១៩​ថ្មី​ប្រភេទ​«អូមីក្រុង»​​ចំនួន​៣៣​​នាក់​បន្ថែម​ទៀត

អ្នកសង្ស័យថា បានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ មកធ្វើតេស្តសំណាកនៅមន្ទីរពេទ្យរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។ (សូត សុខប្រាថ្នា)

ក្រសួងសុខាភិបាល​បាន​ប្រកាស​រកឃើញ​​​​អ្នក​​ឆ្លង​វីរុស​កូវីដ-១៩​ថ្មី ដែល​ជា​​ប្រភេទ​«អូមីក្រុង»​ចំនួន​៣៣ករណី​បន្ថែម​ទៀត ដោយ​ចំនួន​ឆ្លង​ថ្មី​នេះ​មានការ​កើនឡើង១ករណី​​ បើ​ធៀប​នឹង​ការ​ប្រកាស​រក​ឃើញ​របស់​ក្រសួង​កាល​ពីម្សិលមិញ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីម្សិលមិញ បានរកឃើញមាន​អ្នក​ជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង»​ចំនួន ៣៣នាក់។ អ្នកជំងឺដែលរកឃើញឆ្លងថ្មីទាំងនោះ   ​ជាការ​រកឃើញឆ្លង​​ក្នុងសហគមន៍ទាំងអស់។ ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា​​ មិនមានករណីស្លាប់ថ្មីទេ ខណៈអ្នកជំងឺព្យាបាលជាសះស្បើយថ្មីមានចំនួន ១២៨នាក់ផងដែរ។

គិតមកទល់ព្រឹកទី៣ ខែមេសា​នេះ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩​ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍មានចំនួនសរុប ១៣ ៩៥៣​ករណី។

​កម្ពុជាបាន​រកឃើញ​អ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន​ «អូមីក្រុង» ​ ​ជាលើកដំបូង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លើ​ស្ត្រី​ខ្មែរ​​ម្នាក់ ដែល​ធ្វើ​ដំណើ​រពីប្រទេស​ហ្គាណា នៃតំបន់អាហ្វ្រិក​ខាង​លិច​ មកកម្ពុជា។ 

គិតត្រឹមព្រឹកថ្ងៃអាទិត្យ​នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៣៥​ ៧៤៧នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១៣២ ០៦៨នាក់ អ្នកស្លាប់​​ចំនួន​៣ ០៥៤នាក់៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ