កម្ពុជា​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩​ចំនួន​០៦នាក់​បន្ថែម

អ្នកសង្ស័យថា បានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ មកធ្វើតេស្តសំណាកនៅមន្ទីរពេទ្យរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។ (សូត សុខប្រាថ្នា)

ក្រសួង​សុខាភិបាលបាន​ប្រកាស​ពី​ការ​រក​ឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន០៦ករណី​​​​​​​​​​បន្ថែម កាលពីថ្ងៃម្សិលមិញ ខណៈមិនមានអ្នកជាសះស្បើយនិងស្លាប់នោះឡើយ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ថ្មី ដែលបានរកឃើញទាំង៦នាក់នោះ ជាការឆ្លងប្រភេទវីរុសអូមីក្រុង ដែលក្នុងនោះមាន៤នាក់ជាអ្នកដែលស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។

បើតាមលិខិតរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៦ ៣១៤នាក់ ក្នុងនោះជាសះស្បើយ១៣៣ ២០៦នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់ ដោយករណីនាំចូលពីក្រៅប្រទេសសរុប២១ ២២២​នាក់ និងឆ្លងក្នុងសហគមន៍ចំនួន១៤ ៥០៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ