រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ បើក​ដំណើរ​ទូក​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវ​ទឹក​ឡើង​វិញ

Taxi Boat របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង( City Bus ) រាជធានីភ្នំពេញ សម្រាប់សេវាដឹកជញ្ជូនតាមផ្លូវទឹក ពីស្ថានីយចំណតសួនឫស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ។ (ហ្វេសប៊ុក៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង – City BUS)

រដ្ឋាករស្វយ័តដឹកជញ្ជូន​សាធារណៈរាជធានីភ្នំពេញ បានបើកដំណើរការទូកដឹក​អ្នក​ដំណើរ​តាមផ្លូវ​ទឹក​ឡើង​វិញ បន្ទាប់​ពី​ផ្អាក​ដំណើរ​ការ​ដោយ​ការ​រាត​ត្បាត​ជំងឺកូវីដ-១៩។

តាមការ​ជូនដំណឹងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ​រថយន្តក្រុងរាជធានីភ្នំពេញ បានឱ្យ​ដឹងថា ប្រជាពលរដ្ឋទាំងអស់ដែលមាន​បំណង​ចង់​ប្រើប្រាស់សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ តាម​រយៈ Taxi Boat ពី​ស្ថានីយចំណត​សួន​ឫស្សីកែវ រាជធានីភ្នំពេញ ដល់​ស្ថានីយចំណតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល​ គឺ​ចំណាយ​ថ្លៃសំបុត្រត្រឹមតែ២ ០០០រៀលប៉ុណ្ណោះក្នុងមួយលើក។

រដ្ឋាករស្វយ័តដឹកជញ្ជូន ក៏បានបញ្ជាក់ផងដែរថា សេវាដឹកជញ្ជូននេះមិនតម្រូវឱ្យបង់ប្រាក់ចំពោះ​ព្រះសង្ឃ ជនពិការ សិស្សនិស្សិត មនុស្សចាស់មានអាយុចាប់ពី៧០ឆ្នាំឡើង កុមារកម្ពស់​ក្រោម​​១ម៉ែត្រ កម្មកររោង​ចក្រ គ្រូបង្រៀន និងកីឡាករ-កីឡាការិនីឡើយ​។

សេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះមាន៥ស្ថានីយចំណត រួម​មាន ស្ថានីយចំណត​ផែ​ឫស្សី​កែវ ស្ថានីយ​ចំណតផែ​ផ្សារ​ចាស់ ស្ថានីយ​ចំណត​ផែចតុមុខ ស្ថានីយចំណត​ផែច្បារអំពៅ និង​ស្ថានីយចំណត​ផែ​តាខ្មៅ ព្រម​ទាំង​មាន​បុគ្គលិកបម្រើសេវាកម្ម មានបន្ទប់ទឹក និងកៅអីអង្គុយ​ដល់អ្នកដំណើរនៅលើទូកផងដែរ។

គួរបញ្ជាក់ថា សេវាដឹកជញ្ជូនអ្នកដំណើរសាធារណៈតាមផ្លូវទឹកនេះបានផ្អាកជាបណ្ដោះអាសន្ន ចាប់តាំងពី​ចុងខែមីនា ឆ្នាំ២០២១ ក្រោយ​មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង​សហគមន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ