លោកបណ្ឌិត ឡៅ ម៉ុងហៃ៖ សព្វ​ថ្ងៃ​យើង​ត្រូវ​ការ​មនុស្ស​ដូច កែម ឡី និយាយ​ការ​ពិត បង្ហាញ​ការ​ពិត ដើម្បី​យុត្តិធម៌

លោកបណ្ឌិត ​ឡៅ ម៉ុងហៃ​ អ្នកវិភាគនយោបាយ

លោក កែម ឡី ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ កាលពី​ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅ​ក្នុងម៉ាត​មួយ​នៃ​​ប្រេង​ឥន្ធនៈ​កាល់តិច ជាប់​ស្តុប​បូកគោ ក្នុង​រាជធានីភ្នំពេញ ដែល​គិតត្រឹមថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២២នេះ​ មាន​រយៈពេល ៦ឆ្នាំមកហើយ។ មុន​ករណី​ឃាតកម្ម​នេះ លោក កែម ឡី បាន​ធ្វើ​ការងារ​សង្គម​ជាច្រើន​។

ក្រៅពី​ធ្វើជា​ វាគ្មិន ចែក​រំលែក​ចំណេះដឹង​ពី​បញ្ហាសង្គម លោកក៏បាន​ឆ្លៀត​ពេលខ្លះ​ចុះជួប​ពលរដ្ឋ​នៅតាម​ខ្សែបន្ទាត់ព្រំដែន ដើម្បី​ឈ្វេង​យល់​ពី​បញ្ហា​ព្រំដែន និង​ចងក្រង​ជា​ឯកសារ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ដែល​លោក​ដាក់ឈ្មោះថា «យុទ្ធនាការ១០០រាត្រី»។

នៅក្នុ​ង​កិច្ចសម្ភាសន៍​ជាមួយសារព័ត៌មាន វីអូឌី លោកបណ្ឌិត ឡៅ ម៉ុងហៃ បង្ហាញ​ទស្សននិងពន្យល់ថា សព្វថ្ងៃយើង​ត្រូវការ​មនុស្សដូច កែម ឡី និយាយ​ការពិត បង្ហាញការពិត ដើម្បីយុត្តិធម៌។ ហេតុអ្វីត្រូវមាន “ការពិត” តើការ “ការពិត” បានជួយអ្វីខ្លះដល់សង្គម?

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ