ពលរដ្ឋ​ជិត​២០នាក់​ទៀត​ឆ្លង​ជំងឺ​កូវីដ-១៩ ខណៈ​មាន​អ្នក​ជា​សះស្បើយ​ជាង​១០នាក់

អ្នកសង្ស័យថា បានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ មកធ្វើតេស្តសំណាកនៅមន្ទីរពេទ្យរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។ (សូត សុខប្រាថ្នា)

ក្រសួងសុខាភិបាលបាន​ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី​ ចំនួន១៦​​ករណី​បន្ថែមទៀតកាលពីថ្ងៃម្សិលមិញ ខណៈអ្នកជំងឺ​ចំនួន១៤នាក់ បាន​​​ជា​សះ​ស្បើយ។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៣ ខែ​កក្កដា ឆ្នាំ២០២២ ឱ្យ​ដឹងថា អ្នកជំងឺ​​​កូវីដ-១៩​ថ្មីដែលបានរកឃើញទាំង១៦នាក់​នោះ ជា​ការឆ្លងវីរុស​ប្រភេទអូមីក្រុង ក្នុងនោះ មាន៧នាក់ជាករណី​​ដែល​​​​ស្នើ​សុំ​វិញ្ញាបនបត្រ​ទៅក្រៅប្រទេស។

ចំណែកអ្នកជាសះស្បើយវិញ ក្រសួងថាមានចំនួន​១៤​នាក់ និង​មិនមានករណីស្លាប់នោះទេ។

បើតាមក្រសួងសុខាភិបាល គិត​ត្រឹមព្រឹកថ្ងៃពុធ​​នេះ កម្ពុជាបាន​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៣៦​ ៣៩០នាក់ ក្នុងនោះជាសះស្បើយ ​១៣៣ ២៥៨នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ