កម្ពុជា​បន្ត​រកឃើញ​អ្នកជំងឺ​កូវីដ-១៩​ថ្មី​ជិត​២០នាក់​ទៀត

បុគ្គលិកសុខាភិបាលយកសំណាកពលរដ្ឋដើម្បីតេស្តកូវីដ-១៩ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ (ស្រី សុភ័ក្រ្ត)

ក្រសួង​សុខាភិបាលបាន​ប្រកាស​ពី​ការ​រក​ឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន១៧​ករណី​​​​​​​​​​បន្ថែមទៀតកាលពីថ្ងៃម្សិលមិញ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន៩នាក់។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ថ្មី ដែលបានរកឃើញទាំង១៧នាក់នោះជាការឆ្លងប្រភេទវីរុសអូមីក្រុង ក្នុងនោះមាន៨នាក់ជាអ្នកដែលស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស ខណៈ​អ្នកជាសះស្បើយថ្មីមានចំនួន៩នាក់ និងមិនមានករណីស្លាប់នោះទេ។

បើតាមលិខិតរបស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៦ ៤០៧នាក់ ក្នុងនោះជាសះស្បើយ ១៣៣​ ២៦៧នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ