មនុស្ស​១៤នាក់​ទៀត​ឆ្លង​ជំងឺ​កូវីដ-១៩ ខណៈ​អ្នក​ជា​សះស្បើយ​៨នាក់​

បុគ្គលិកសុខាភិបាលយកសំណាកពលរដ្ឋដើម្បីតេស្តកូវីដ-១៩ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ (ស្រី សុភ័ក្រ្ត)

ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១៤នាក់បន្ថែមទៀត​​កាល​ពី​ថ្ងៃ​ម្សិលមិញ ខណៈអ្នកជំងឺ៨នាក់បានជាសះស្បើយ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យ​ដឹងថា អ្នកដែលបានរកឃើញថាឆ្លង​ជំងឺ​​កូវីដ-១៩​ទាំង១៤នាក់នោះ ជា​ប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ​​អ្នកជំងឺ១០នាក់ជា​ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។

ចំណែក​អ្នកជាសះស្បើយវិញ ក្រសួង​ថាមានចំនួន៨នាក់ និងមិនមានករណីស្លាប់នោះទេ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ករណីអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា​​សរុប មានចំនួន១៣៦ ៤២១នាក់​ ក្នុងនោះ អ្នកជាសះស្បើយមាន​ចំនួន១៣៣ ២៧៥នាក់ និង​ករណីស្លាប់ស្ថិតនៅ​ក្នុង​តួលេខដដែលគឺ ៣ ០៥៦នាក់។

ពាក់ព័​ន្ធនឹងករណីឆ្លងជំងឺកូវីដ-១៩នេះដែរ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យទៅ​ទទួលវ៉ាក់សាំង​ទាំង​ដូស​មូលដ្ឋាន និងដូស​ជំរុញ (ដូស​ទី៣ ទី៤ និងទី៥) ឱ្យ​បាន​គ្រប់​គ្នា ខណៈ​ពេល​ដែល​វីរុស​អូមីក្រុង​បំប្លែង​ថ្មីកំពុងចរាចរលើសកលលោក ក្នុងតំបន់ និងនៅប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ