គណបក្ស​មួយចំនួន​ប្រកាស​គាំទ្រ​ការ​អនុម័ត​សេចក្ដីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

លោក ញឹក ប៊ុនឆៃ កាលពីពេលកន្លងទៅ។

គណបក្ស​ក្រៅរដ្ឋាភិបាលមួយចំនួនប្រកាសគាំទ្ររដ្ឋសភា ដែល​​អនុម័ត​លើ​សេចក្ដីព្រាង​​ច្បាប់​​វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់​ធម្មនុញ្ញបន្ថែមទាំង៨មាត្រា ដោយ​ថា ​ការ​ធ្វើ​វិសោធន​កម្ម​​រដ្ឋ​ធម្មនុញ្ញ​លើក​ទី១០​នេះ ជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និង​ស្រប​តាម​គោល​ការណ៍​របប​សភា​និយម។  ​

សេចក្តីថ្លែងការណ៍របស់​គណបក្ស​ខ្មែរ​រួបរួមជាតិ ដែលមានលោក ញឹក ប៊ុនឆៃ ជាប្រធាន បាន​លើកឡើងថា ខ្លួន​គាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលនេះ។

គណបក្សនេះយល់​ឃើញ​ថា កា​រ​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ជាការ​លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និង​ស្របទៅតាមគោលការណ៍របបសភានិយម។

គណបក្សខ្មែរតែមួយ ដែលមានលោក គុជ លី ជាប្រធាន ក៏បានចេញសេចក្តីថ្លែងការណ៍​ប្រកាស​គាំទ្រចំពោះការ​អនុម័តលើសេចក្តីព្រាងច្បាប់​នេះដែរ ដោយ​ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺដើម្បីការពារប្រព័ន្ធប្រជាធិបតេយ្យ​សេរីពហុបក្ស និងរបបរាជាធិប​តេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែបរបប​សភា​និយម និងជា​ការពង្រឹងបន្ថែម​​នូវលទ្ធិប្រជាធិបតេយ្យ​មូលដ្ឋានដែលមានប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងម្ចាស់អំណាច។

ចំណែក គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ និងគណបក្សយុវជន​កម្ពុជា របស់លោក ពេជ្រ ស្រស់ នៅថ្ងៃទី២៨ ខែកក្កដានេះ ក៏​បានប្រកាស​​​គាំទ្រ​ទាំង​ស្រុង​ចំពោះការអនុម័តរបស់រដ្ឋសភា​លើសេចក្តីព្រាងច្បាប់​វិសោធនកម្មរដ្ឋធម្មនុញ្ញនេះដែរ​។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់វិសោធនកម្ម​រដ្ឋ​​ធម្ម​នុញ្ញនិង​ច្បាប់​ធម្មនុញ្ញបន្ថែមចំនួន​៨​មាត្រា​​ ត្រូវ​បាន​រដ្ឋសភាអ​នុម័ត​ទាំងស្រុងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយ​​សំឡេង១០៥លើ១០៦សំឡេង​ ដោយមិនមានការពិភាក្សាផុសផុលនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ