កម្ពុជា​​បន្ត​​រក​​ឃើញ​​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ចំនួន ២១​នាក់​បន្ថែម និង​ជា​សះស្បើយ​ ៣៥​នាក់​

រូបភាពពលរដ្ឋនាំគ្នាធ្វើតេស្តសំណាកពីម៉ាស៊ីនធំ (PCR) ដើម្បីប្រាកដថាពួកគេឆ្លងឬ ជាសះស្បើយពីជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ឬពេទ្យរុស្ស៊ីនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។( សូត សុខប្រាថ្នា)

ក្រសួងសុខាភិបាល បានប្រកាសរកឃើញ​អ្នក​ឆ្លងជំងឺកូវីដ-១៩ ចំនួន២១នាក់ បន្ថែមទៀត​កាលពីថ្ងៃម្សិលមិញនេះ ខណៈ​អ្នកជា​សះស្បើយ​ថ្មីមាន​ចំនួន​ ៣៥នាក់​។

សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ ឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ដែល​​បាន​​រកឃើញទាំង​ ២១នាក់ នោះជា​ការឆ្លងវីរុស​ប្រភេទអូមីក្រុង ដែលបញ្ជាក់​ដោយ​ម៉ាស៊ីន PCR ក្នុងនោះមាន ៧នាក់​ជាករណី​ដែលស្នើសុំវិញ្ញាបនបត្រ​ចេញទៅក្រៅប្រទេស​។

ចំណែកអ្នកជា​សះស្បើយថ្មីវិញ ក្រសួងថា មានចំនួន​ ៣៥នាក់ និងមិនមាន​ករណីស្លាប់នោះទេ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹក​ថ្ងៃព្រហស្បតិ៍នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៧ ១៣៨នាក់ ក្នុងនោះជា​សះស្បើយសរុប ១៣៣ ៨១២នាក់ និងស្លាប់ចំនួន ៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ