កម្ពុជា​បន្ត​រក​ឃើញ​អ្នកឆ្ល​ង​ជំងឺកូវីដ-១៩​ចំនួន​៤១នាក់​បន្ថែម​ទៀត និង​ជា​សះស្បើយ​៣៨​នាក់​

ក្រុមគ្រូពេទ្យ TYDA បានចុះយកសំណាក​ព្រះសង្ឃ​ គណៈកម្មការ​ អាចារ្យ​ យាយជី​ សិស្ស​-និស្សិត​ ដែលគង់និស្នាក់នៅវត្តសន្សំកុសល​ សង្កាត់បឹងទំពន់ទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ វត្តសន្សំកុសល-sonsamkosal Pagoda)

ក្រសួងសុខាភិបាល​ បាន​ប្រកាស​រកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ចំនួន​៤១នាក់បន្ថែមទៀត ដែល​ជា​ប្រភេទ​អូមីក្រុង និង​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់​ ស្រប​ពេល អ្នកជា​សះស្បើយ​ថ្មី​មាន​ចំនួន​៣៨នាក់​។

សេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បាន​បញ្ជាក់ពី​ការរកឃើញ​អ្នកឆ្លងកូវីដ-១៩ចំនួន ៤១នាក់​បន្ថែមទៀត កាលពី​ម្សិលមិញ ដែលជា​ការឆ្លង​ក្នុងសហគមន៍ទាំងអស់។ ក្នុងចំណោម​អ្នកឆ្លងទាំងនោះ មាន៧នាក់​ ជាករណី​ស្នើសុំវិញ្ញាបនបត្រ​ចេញទៅ​ក្រៅប្រទេស។

ក្រសួងបន្ត​ថា សម្រាប់អ្នក​ជាសះស្បើយថ្មី​មានចំនួន៣៨នាក់ ស្របពេល​ដែលអ្នកស្លាប់ថ្មី​ដោយសារជំងឺនេះ​គឺមិនមា​ន​នោះឡើយ។

គិតត្រឹមព្រឹក​ថ្ងៃសុក្រនេះ កម្ពុជា​បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៧ ១៧៩នាក់ ដោយក្នុងនោះ អ្នកជាសះស្បើយសរុបចំនួន ១៣៣ ៨៥០ នាក់ និងអ្នកស្លាប់សរុបចំនួន ៣ ០៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ