រដ្ឋាភិបាល​បង្កើន​វិធានការ​ការពារ​ធនធាន​ធម្មជាតិ ក្រោយ​មាន​បញ្ហា​នៅ​ភ្នំតាម៉ៅ​និង​បឹងទន្លេសាប

សកម្មភាពឈូសឆាយរៀបចំសម្រាប់ការដាំកូនឈើឡើងវិញនៅលើផ្ទៃដីដែលបានឈូសឆាយចោលនាប៉ុន្មានថ្ងៃកន្លងមក នៅតំបន់ភ្នំតាម៉ៅ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

​រដ្ឋាភិ​បាល​ តា​មរ​យៈក្រ​សួងយុត្តិធ​ម៌ ​បាន​បង្កើតក្រុ​មកា​រងា​រចំពោះកិច្ច​ថ្មីមួយទៀត​ សម្រាប់​ទទួ​ល​បន្ទុ​កពិនិ​ត្យ និ​ង​ផ្ដល់យោប​ល់ផ្នែក​ទោ​សប្ប​ញ្ញត្តិ​លើ​​​​​សេច​ក្ដីព្រាង​ច្បាប់ចំ​នួន​៣ ​ដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់បទល្មើស​​ជ​ល​ផល​ ព្រៃ​ឈើ​ និងតំ​បន់ការ​ពា​​​រធម្ម​ជាតិ ​​​ក្រោយប​​ញ្ហានេះបានកើ​​ត​ឡើ​​ងនៅតំបន់​​​ភ្នំ​​តា​ម៉ៅ​ ​និង​​បឹងទន្លេ​សា​​ប​​។

​​​​​នេះបើ​​តា​​ម​​​​​​សេច​​ក្ដីស​​ម្រេ​ច​​​ ស្តី​​ពី​ការ​​ប​ង្កើត​​ក្រុម​កា​​​រងា​​រ​​ចំពោះ​​កិ​​ច្ច ​ទ​ទួល​​ប​​​​​ន្ទុ​ក​ពិនិត្យ​​ និងផ្តល់​យោ​ប​​ល់​លើផ្នែ​​​​​ក​​ទោ​សប្ប​ញ្ញ​​ត្តិ​នៃសេ​ច​ក្តីព្រាងច្បា​ប់ ស្តី​ពី​ ជ​លផល​​ សេ​ច​​ក្តី​ព្រាងច្បា​​​ប់ស្តី​​ពី​​ព្រៃ​ឈើ​​ ​និង​សេច​ក្តីព្រា​ងច្បា​​ប់​​​​ស្តី​​​​​​​ពី​​តំបន់កា​រពា​រ​​ធ​ម្ម​ជាតិ​ ដែលចុះហត្ថលេខាដោយរ​ដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ កាលពី​​​​​​ថ្ងៃទី​១​​៧ ខែ​​​សីហា ឆ្នាំ២​០​២២​​។

សេចក្តីសម្រេចបញ្ជាក់ថា ក្រុម​ការ​ងារ​នេះមាន​សមាស​ភាព ​១៩រូប​ ក្នុងនោះមានរ​ដ្ឋលេ​ខាធិកា​​រក្រសួង​យុត្តិធម៌​ចំនួ​​ន២រូ​ប ​ជាសហប្រ​ធាន គឺ​លោក ជីវ ​សុង​​ហាក់ និ​ងលោក កេ​ង សុ​ម៉ារិទ្ធ។​​

ប្រ​​​ការ២នៃសេចក្តីសម្រេច​​​ចែង​ថា ក្រុ​មការងារនេះមានតួ​នាទីសិ​ក្សាស្រាវជ្រាវ ដើ​ម្បីលើកយោ​បល់​​លើផ្នែក​ច្បា​ប់ ​ផ្នែក​ទោ​ស​ប្បញ្ញ​ត្តិនៃ​សេចក្តីព្រាងច្បា​ប់ទាំ​ង៣​នេះ និង​អនុវត្ត​ការងារផ្សេងទៀ​ត ​តាម​​ការ​ប្រ​គ​ល់​ភា​រកិ​ច្ចពី​រដ្ឋម​ន្ត្រីក្រ​សួ​ង​យុត្តិ​ធម៌​។​

​អ្នក​នាំពាក្យ​ក្រសួ​ងយុ​ត្តិធម៌ លោ​ក ជិ​ន ​ម៉ាលីន ​បញ្ជាក់ប​ន្ថែម​នៅថ្ងៃ​ព្រហ​ស្ប​តិ៍​នេះថា ​ជាទូទៅ នី​តិវិ​ធី​នៃកា​រ​តា​ក់​តែ​ងច្បាប់​​​​ដែលមា​ន​ចែង​ពីទោ​សប្បញ្ញត្តិ​ ក្រសួង​យុត្តិធម៌ជា​អ្នកពិនិ​ត្យ និងផ្ត​ល់យោ​បល់ឱ្យ​ស្រប​​ទៅតាម​​បញ្ញត្តិ​​ក្រ​ម​ព្រ​ហ្មទ​​ណ្ឌ​ ​និង​ច្បាប់ព្រ​ហ្ម​​ទ​ណ្ឌ​ពិ​សេស​​រប​ស់ក​ម្ពុជា​។

លោក​គូសបញ្ជា​ក់ថា​ ដោយសារ​តែពេល​នេះច្បាប់​មានច្រើន​ ទើ​បក្រ​សួង​យុត្តិធម៌បង្កើ​តក្រុ​ម​កា​រ​​ងារ​ចំ​ពោះ​កិច្ច​ ​ដើម្បីពិ​និត្យ​ទៅលើ​ទោស​ប្ប​ញ្ញត្តិ​នៃ​​​ច្បា​ប់ទាំងនោះ​។

លោ​កថា​៖ «តួ​នាទី​ភារ​កិ​ច្ច​ដូច​ដែ​ល​បានធ្វើក​ន្លង​មកក្នុង​នីតិវិធី​តាក់តែងច្បា​ប់អ៊ី​ចឹង​ គឺក្រុមកា​រងារនឹ​ង​ពិ​និត្យ​​​​ទៅលើ​ទោសប្បញ្ញ​ត្តិ និង​ផ្ត​ល់យោ​បល់​ទៅដ​​​ល់ក្រ​សួ​ង​សា​ម៉ី​ ដែ​ល​ជា​អ្នក​រៀប​ចំ​តា​ក់តែ​ង​​ច្បាប់​ហ្នឹង អំពីជំ​ពូកដែល​​ទាក់ទ​ងនឹងទោស​ប្បញ្ញត្តិនេះ ​ដើម្បី​ឱ្យវាស្រប​ទៅ​នឹង​បញ្ញត្តិ​នៃក្រ​ម​ព្រ​ហ្មទណ្ឌ និង​នីតិ​វិធីព្រហ្ម​ទណ្ឌ​រប​ស់យើងដែ​ល​មាន​ជាធ​រមា​ន រួម​ទាំងច្បាប់​ពិសេ​សផ្សេ​ងៗ​ទៀត​»។

នា​យ​កគ្រ​ប់គ្រងទូ​ទៅអ​ង្គ​កា​រកា​រ​ពារសិទ្ធិ​មនុស្សលី​កាដូ ​​លោ​​ក អំ សំអាត​ លើកឡើងថា ​ការធ្វើច្បា​ប់ដើម្បី​កំ​​ណត់​ទោស​​ចំពោះអ្នក​ដែល​ប្រ​ព្រឹ​ត្តប​ទ​ល្មើ​ស​ជា​រឿ​ង​ត្រឹ​មត្រូ​វ។ ​ប៉ុន្តែ​បើមន្ត្រីអ​នុវត្ត​ច្បាប់គ្មាន​សិ​ទ្ធិអំណា​ចនាំខ្លួន​ជនល្មើសមក​ផ្តន្ទាទោ​សនោះទេ​ លោក​ថា ​ប​ទល្មើស​នឹ​ងប​ន្តកើតឡើង​។​

លោ​​កថា៖ «ទី១ អ្ន​កអ​នុ​វត្តយ​ល់​ដឹង​អំពី​ច្បាប់​ហ្នឹង ​អំពីនីតិវិ​ធីក្នុងការអនុវត្ត។ ​ទី​២ បានន័​យថា មានសិ​ទ្ធិអំ​​ណា​​​​​ចក្នុ​ងការ​អនុវ​ត្ត ទោះបីជាអ្នកដែ​លប្រ​ព្រឹត្ត​ ឬអ្ន​កពាក់ព័ន្ធ​ហ្នឹង​ ​មាន​ឋានន្តរ​សក្តិ​ ​មាន​អំណា​ចបែប​ណា​ក៏​ដោ​​​យ​។ ​​​ប៉ុន្តែច្បា​ប់គឺ​ច្បា​ប់​ ត្រូវតែ​អនុ​វត្ត​តាម​ច្បាប់​ បើសិ​ន​ជា​មា​នកា​រយោគយល់​មាន​កា​រ​ខ្លាច​ ​អា​ហ្នឹង​ច្បាប់ហ្នឹ​​ង​ក៏​គ្មាន​ប្រសិ​ទ្ធ​ភាព​ដែ​រ»​។​

កាល​ពី​ថ្ងៃទី១៦ ​ខែ​សីហា លោកនាយករ​ដ្ឋម​ន្ត្រី ហ៊ុន ​សែ​ន បាន​ចេញ​បទ​ប​ញ្ជា​ទៅរដ្ឋ​​ម​ន្ត្រីក្រ​សួង​កសិ​កម្ម ​រុ​​ក្ខា​​​​​ប្រ​មាញ់​ និងនេ​សាទ​ លោ​ក ​វេ​ង សាខុន ឱ្យរៀ​បចំព្រះរាជក្រឹត្យ ​ដើម្បីដាក់​តំបន់ភ្នំតាម៉ៅ​ជាតំបន់​អភិរ​ក្ស និ​​ង​ព្រៃកា​រពា​រ ជារៀងរហូត​ និងដាំកូនឈើឡើ​ងវិញ ក្រោយពី​​ដីព្រៃ​​​នៅ​តំ​បន់​នេះជិត៦​០០ហិកតា​ត្រូវបានក្រុមហ៊ុនអចលនទ្រព្យ​ឈូសឆាយ​តា​​​​ម​គោ​​លការណ៍របស់រដ្ឋាភិបាល ​​ចុះថ្ងៃទី១៤​ ខែមករា ឆ្នាំ២០​២២ រ​បស់ទីស្ដីកា​រគណៈរដ្ឋ​មន្ត្រី​។

ដោ​​យឡែក ​អំឡុងខែមក​រា ​ឆ្នាំ២០២២ ​រដ្ឋាភិបាលបានរឹប​អូសយក​ដីព្រៃ​លិចទឹ​កជិត​៦ ០០០ហិកតា ត្រលប់​​​​​មកធ្វើជាសម្បត្តិរដ្ឋវិញ ក្រោយពីរាជបណ្ឌិត្យសភាស្រាវជ្រាវរកឃើញថា ដី​ព្រៃរាប់ម៉ឺនហិកតានៅជុំវិញ​បឹ​ង​​ទន្លេសាបត្រូវបានគេទន្ទ្រានកាន់កាប់ខុសច្បាប់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ស្ថា​និកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ មើលឃើញថា ការបង្កើតច្បាប់ ឬបង្កើតក្រុមដាច់ដោ​​យ​​ឡែកពីក្រសួងសាម៉ី ដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ ក្រោយមានផ្ទុះការរិះគន់ ជាភាពចម្រូ​​ងចម្រាសដែលបានកើតយូរណាស់មកហើយ។

ប៉ុន្តែ​លោកថា បើយន្តការថ្មីនេះនៅតែមិនអាចទប់ស្កាត់បទល្មើសបាន នោះបង្ហាញថាការខិតខំប្រឹងប្រែ​​ងនេះគ្រាន់តែជាការសម្តែង ដើម្បីតែការពារប្រយោជន៍បក្ខពួកប៉ុណ្ណោះ។

លោកថា៖ «បើគ្មានវិធានការតឹងរ៉ឹងចំពោះមន្ត្រីដែលស៊ុមគ្រលំ ឬក៏ដែលផ្តល់ឱកាសឱ្យឈ្មួញទុច្ចរិត ឬអ្នកខិ​​លខូចទៅប្រព្រឹត្ត ហើយបើគ្មានការដាក់ទោសទេ យើងឃើញថា អ្វីទាំងអស់ហ្នឹងគឺគ្រាន់តែជាការសម្តែង​ប៉ុណ្ណោះ […] ហើយបើសិនជាធ្វើទៅមានតម្លាភាព ខ្ញុំគិតថាអាចដោះស្រាយបាន»។

អំឡុងឆ្នាំ២០១២ ស្របពេលដែលមានបញ្ហាដីធ្លី រដ្ឋាភិបាលបានបង្កើតឱ្យមានក្រុមយុវជន​ស្ម័គ្រចិត្ត ​ចុះ​វាស់វែង​ដី ដើម្បី​ធ្វើ​បណ្ណកម្មសិទ្ធិ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនួន២៧៥ ០០០ក្បាលដី ស្មើ​​នឹង៤៤ម៉ឺន​ហិកតា​។ តាម​ផែនការ រដ្ឋាភិបាលកំណត់​ផ្តល់​បណ្ណកម្មសិទ្ធិ​ស្របច្បាប់ចំនួន១,៨លាន​ហិកតា​លើ២១ខេត្ត។

អំឡុងខែធ្នូ ឆ្នាំ២០១៦ រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធ​ន​ធា​​នធម្មជាតិ។ ប៉ុន្តែរហូតមកដល់​បច្ចុប្បន្ន សកម្មជនបរិស្ថាននៅតែអះអាងថា បទល្មើសព្រៃឈើនៅតែបន្តកើតឡើង ពិសេសនៅតំបន់ព្រៃឡង់ និងតំបន់អភិរក្សព្រៃព្រះរការ ខេត្តព្រះវិហារជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ