អ្នកឃ្លាំមើល​ថា​វិធាន​ទប់ស្កាត់​បទឧក្រិដ្ឋ​នឹង​មិន​ជោគជ័យ​ទេ បើ​រដ្ឋ​ខ្វះ​ឆន្ទៈ​ពង្រឹង​នីតិរដ្ឋ

ជនជាតិចិនជាង៣០នាក់លួចឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ត្រូវកម្លាំងល្បាតរបស់អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយសមត្ថកិច្ចេពាក់ព័ន្ធបង្ក្រាបបាននៅវេលាម៉ោង២១និង៣០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

​អ្ន​ក​ឃ្លាំ​មើល​​ស​ង្គ​ម​មួ​យ​ចំនួ​ន​បង្ហា​ញការយល់ឃើញ​​ថា វិ​ធា​ន​ការ​ទ​ប់ស្កាត់​បទ​ឧ​ក្រិ​ដ្ឋ​ជួ​ញ​ដូរម​នុ​ស្ស រួមទាំង​ការប្រឆាំងនឹងការលាងលុយខុសច្បាប់នៅកម្ពុជា នឹងមិនជោគជ័យទេ ​​បើរដ្ឋាភិបា​ល​​ខ្វះ​​ឆ​ន្ទៈពង្រឹ​ងនី​តិរដ្ឋ​ ដើម្បី​​វះកាត់​មន្ត្រី​ពុក​រលួ​យជាលក្ខ​ណៈ​ប្រ​ព័​ន្ធនោះ​។​

​កា​រ​លើកឡើង​​នេះ ​ក្រោយពីរដ្ឋាភិបាល តាមរយៈ​​​​ក្រ​សួ​​​ងយុ​​​ត្តិធ​ម៌ បានប​ង្កើ​តក្រុ​មកា​រ​ងារចំពោះ​កិច្ចប្រ​ឆាំ​ង​គ្រ​​​​ប់​ទម្រ​ង់នៃ​អំ​ពើ​ជួ​ញ​ដូ​រ​មនុ​ស្ស​ ​ជួ​ញ​ដូរ​ពល​ក​ម្ម និងអាជីវកម្មផ្លូវភេទ និងការសម្អាតប្រាក់ ជាដើម។

តា​​​មសេ​ចក្ដីស​ម្រេ​ច​ចុះ​ថ្ងៃ​ទី​៩ ខែ​​កញ្ញា ​ឆ្នាំ​២​០២​២​ ​ក្រ​សួង​យុ​ត្តិធ​ម៌បា​​នបញ្ជាក់​​ថា​ ​​ក្រុម​ការ​ងា​រ​ថ្មីនេះ​មា​ន​តួនាទី​​ត្រួតពិ​​និ​ត្យ​​​ជ​នបរ​ទេសតាម​ប​ណ្ដាគោ​​លដៅ​ស​ង្ស័​​យ​ ​ដើម្បី​ឈា​នទៅ​ដ​ល់​កា​រឃា​ត់ខ្លួន​​ជន​ល្មើ​ស ​ជំ​រុ​ញនិ​ង​ព​ង្រី​កកា​រ​ស៊ើ​ប​អង្កេត​ កា​រ​ចោទ​ប្រ​កាន់​ ​កា​រ​​ស៊ើប​សួរ ​និ​ងកា​រ​ផ្តន្ទា​ទោ​សអ្នក​ពា​ក់ព័ន្ធ​ប​ទឧ​ក្រិ​​ដ្ឋ​ទាំ​ងនោះ ​រួ​មទាំ​ង​ប​ទល្មើ​សស​ម្អាត​ប្រា​ក់​ផ​ងដែរ​។

​តា​មសេ​ចក្តីស​ម្រេចនេះ ​ក្រុ​​មការងារចំ​ពោះកិ​ច្ច​​​ មាន​សមា​ស​ភា​ព១​៨​រូប ក្នុងនោះមាន​​​រដ្ឋលេ​ខាធិការក្រ​សួងយុ​ត្តិធ​ម៌ លោ​ក ​កេង ​សុ​ម៉ារិ​​ទ្ធ ​​ជាប្រធាន ​លោក ប៉ែ​ន ពេ​ជ្រ​សាលី​ ​​ប្រតិភូរ​ដ្ឋាភិបាល​ និង​ជាអ​គ្គ​នា​យក​នៃ​អគ្គ​នាយ​ក​ដ្ឋាន​កិច្ចការ​អយ្យកា​រនិ​ង​ព្រហ្ម​ទ​​ណ្ឌ ជា​អ​នុ​ប្រធា​ន​ រួម​ទាំ​​ងព្រះ​រាជអាជ្ញា​អ​ម​សាលា​ដំបូ​ងរា​ជ​ធានី​​-​ខេត្ត​ ​និង​ម​ន្ត្រីច្បា​ប់មួ​យចំនួ​នទៀត។​

កា​របង្កើ​តក្រុ​ម​កា​រ​ងា​រ​ចំ​ពោះកិ​ច្ចនេះ​បា​នធ្វើ​ឡើង​១ថ្ងៃ​ ​ក្រោ​យ​រ​ដ្ឋ​ម​ន្ត្រី​​ក្រ​សួ​ង​មហាផ្ទៃ លោ​ក ​ស ​ខេ​ង​ ​ថ្លែ​ង​ជា​សា​ធា​រណៈ​​​ក្នុ​ងពិ​ធី​មួ​យក្នុងរាជធា​នីភ្នំពេ​ញ ​កាលពីថ្ងៃទី៨ ខែ​កញ្ញានេះថា មេខ្លោ​ង​ជួញដូ​រមនុស្ស​​កំពុងប្រើប្រា​ស់ទឹក​ដីកម្ពុ​ជាធ្វើជាកន្លែងឆបោកតាមប្រព័ន្ធអនឡាញ ដោយលោក​ថា ៩៩,៩៩​ភាគរយ​ ជាបណ្តាញអន្តរជាតិ។ ករណីនេះ លោក ស ខេង បាន​រំឭកទៅមន្ត្រីពាក់ព័ន្ធឱ្យរួមគ្នាទប់ស្កាត់ ដើម្បីបញ្ចៀសកម្ពុជាពីវិបត្តិសេដ្ឋកិច្ចនិងសន្តិសុខសង្គម។

លោកថា៖ «នេះជាបទល្មើសមួយដែលមានអង្គការចាត់តាំង ទាំង​បទល្មើសគ្រឿងញៀន និងបទល្មើសជួញ​ដូរ​មនុសុ្ស […] អ៊ីចឹងបញ្ហានេះ ជាបញ្ហាប្រឈមរបស់យើងមានពីរចំណុច​ ដែលខ្ញុំចង់បញ្ជាក់ថា ទាក់​ទ​ង​នឹងមុខមាត់ប្រទេស​និងកិត្តិយស និងមុខមាត់ប្រទេស គឺទី១ ទាក់​ទងនឹងបញ្ជីប្រផេះនៃធនាគារនៅកម្ពុជា និ​​ងទី២ គេហៅថាចំណាត់ថ្នាក់លេខ៣ នៃការជួញដូរមនុសុ្ស»។

អ្នកវិភាគសង្គម លោក គឹម សុខ មើលឃើញថា ការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទប់ស្កាត់បទឧក្រិដ្ឋនានា ទៅលើក្រសួងដែលមានស្រាប់ បាន​ឆ្លុះបញ្ចាំងថា យន្តការដឹកនាំរដ្ឋបានជាប់គាំង។ លោក​ថា យន្តការ​បង្កើតឡើងគ្រាន់តែបន្លំភ្នែកពលរដ្ឋ ហើយ​គ្មានប្រសិទ្ធភាពទប់ស្កាត់បញ្ហាដែលបានកើតឡើងបាន​ទេ។ លោកគិតថា បញ្ហាទាំងនេះកើតឡើង​ដោយសារ​​ប្រព័ន្ធគ្រប់គ្រងរដ្ឋមិនដើរលើគន្លងប្រជាធិបតេយ្យនិង​​យកនីតិរដ្ឋជាធំ។

លោកថា៖ «ហើយការមិនហ៊ានប្រើប្រព័ន្ធច្បាប់ និងនីតិរដ្ឋ ដើម្បីគ្រប់គ្រងជាតិនេះ ក៏ព្រោះតែរដ្ឋាភិបាលដែ​ល​​មា​នមេដឹកនាំគ្រប់គ្រងប្រទេស មិនមែនដើម្បីបុព្វហេតុជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនោះ​ទេ ក៏ប៉ុន្តែដើម្បីការពារប្រយោជន៍អំណាចរបស់ក្រុមមេដឹកនាំរដ្ឋាភិបាលតែប៉ុណ្ណោះ»។

លោកកត់​សម្គាល់​ថា បើបរិបទនយោបាយខ្វះមេដឹកនាំដែលប្រកាន់យកនីតិរដ្ឋជាគោលនោះ​ ការ​បង្កើតក្រុម​ការ​ងារ​ចំពោះ​កិច្ចនឹងមិនអាចវែកផ្លូវ ដើម្បីទប់ស្កាត់បទឧក្រិដ្ឋគ្រឿងញៀន ជួញ​ដូរមនុសុ្ស និងបទឧក្រិដ្ឋ​លាង​លុយកខ្វក់​​នេះ​ទេ វាថែមទាំងបន្សល់ទុកនូវបញ្ហាជាច្រើនទៀត ដូចជា ការបំផ្លាញធនធានធម្មជាតិ រួមទាំងការរំលោភយកដីពលរដ្ឋ ជាដើម។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា ការបង្កើតក្រុមការងារពិសេ​ស​ណាមួយ មានចេតនាដើម្បីទប់ស្កាត់បទល្មើសក្នុងសង្គម​ មិនមែនជារឿងអាក្រក់ទេ តែអ្វីដែលអា​ក្រក់និង​ធ្វើឱ្យពលរដ្ឋអស់ជំនឿនោះ គឺការបង្កើតក្រុមការងារថ្មី ហើយបទល្មើសនៅតែបន្តកើតមានដដែល។

មួយវិញទៀត លោកកត់សម្គាល់ថា បទឧក្រិដ្ឋជួញដូរមនុស្ស គ្រឿងញៀន និង​អំពើលាងលុយខុសច្បាប់ ជាដើម គឺ​ពលរដ្ឋសាមញ្ញមិនអាចធ្វើបានទេ វាលើកលែងតែមនុស្សដែលមានឥទ្ធិពលក្នុងសង្គម។

តែយ៉ាងណា លោកគិតថា វិធាននេះអាចនឹងជោគជ័យ បើក្រុមការងារចំពោះកិច្ចដែលបង្កើតឡើងដោយក្រ​សួងយុត្តិធម៌ពេលនេះ ជាស្ថាប័នឯករាជ្យ មិនរងឥទ្ធិពលនយោបាយ ហើយមានសិទ្ធិអំណាចចាប់អ្នកពា​ក់​​ព័ន្ធ​ដែលមានឥទ្ធិពលទាំងនោះ​មកផ្តន្ទាទោសបាន ដោយមិនជ្រកក្រោមស្លាកពុករលួយ និងបក្ខពួកនិយមនោះ។

លោកថា៖ «អ្នកដែលទទួលរងការចាប់ជំរិតអីផ្សេងៗហ្នឹង វាមានពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្ស […] ហើយប្រភេទលុយខ្មៅដែលគេយកមក ដើម្បីប្រើប្រាស់ដោយគ្មានប្រភពច្បាស់លាស់ គឺថាគេអាចប្រើប្រាស់​លុយហ្នឹងទៅធ្វើអ្វីតាមអំពើចិត្ត ដូច្នេះវាអាចឈានទៅដល់សង្គមមួយ​ពិបាកនិយាយអំពីផ្លូវច្បាប់»។

អ្នក​ឃ្លាំមើលសិ​ទ្ធិ​មនុស្សរូបនេះបារម្ភថា បើ​រដ្ឋាភិបាលមិនអាចទប់ស្កាត់បទឧក្រិដ្ឋធំៗ ដូច​ការ​លើក​ឡើង​រ​បស់​​​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ​បាន​ទេ កម្ពុជានឹងមិនអាចទាក់ទាក់ទងអ្នកវិនិយោគធំៗ​ដែលគោរពច្បាប់ មក​បង្កើ​​​តការងារនៅកម្ពុជាបានទេ ហើយបញ្ហានេះ​នឹងបង្សល់ទុកនូវ​វិបត្តិអត់ការងារធ្វើ និង​ភាពភ័យខ្លាចរបស់ប្រ​ជាពលរដ្ឋ ជាពិសេសនៅ​ខេត្តព្រះសីហនុ ជាប់មាត់សមុទ្រ ដែល​ជាប៉ូលសេដ្ឋកិច្ចសំខាន់មួយរបស់កម្ពុជា។

តែយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បញ្ជាក់បន្ថែមនៅថ្ងៃចន្ទនេះថា ការបង្កើតក្រុមកា​រ​ងា​​រចំពោះកិច្ចនេះ ដើម្បីបង្កើនកិច្ចសហការ និងពង្រឹងប្រសិទ្ធភាពទប់ស្កាត់បទល្មើសនានា ហើយ​​​ក្រ​សួង​យុត្តិធម៌​ជាផ្នែកមួយ​ដើរតួនាទីសំខាន់​នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ជាពិសេសតាមប្រព័ន្ធតុលាការ។

លោកថា៖ «អ៊ីចឹងយន្តការបង្កើតក្រុមការងារចំពោះកិច្ចនេះ ជាយន្តការបន្ថែម ដើម្បីជួយដល់យន្ត​ការ​បច្ចុប្បន្នឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការសម្អាតប្រាក់នៅតាមតុលាការ»។

ជុំវិញវិធាននេះ លោក ស ខេង ក្នុងពិធីនោះ ក៏បានរំឭកផងដែរថា វិធាន​ការ​បង្ក្រាប​មិន​គ្រាន់​តែ​ចាប់​ឃាត់ខ្លួន​ជ​​ន​ល្មើសប៉ុណ្ណោះទេ តែត្រូវពន្លាត​វិធានការ​ស្វែង​រក​ទ្រព្យសម្បត្តិ ដូច​ជា ដីធ្លី និង​មុខរបរ​របស់ជនល្មើស​ ថាត្រូ​​វរឹបអូសឬបង្កកទុក ដើម្បីទប់ស្កាត់កុំឱ្យជនល្មើសប្រើប្រាស់ដីធ្លី ឬមុខរបរជាឧបករណ៍លាងលុយ​ខុស​ច្បាប់។

អង្គការ​​គម្រោង​យុត្តិធម៌​ពិភពលោក ​(World Justice Project​ ) អំឡុងខែតុលា ឆ្នាំ២០២១ បានចេញរ​បា​​​យ​​កា​រណ៍មួយដោយ​​រកឃើញថា កម្ពុជាមាននីតិរដ្ឋទាប​ ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១៣៨ ក្នុង​ចំណោមប្រទេស​១៣៩។ តែយ៉ាងណា កម្ពុជាធ្លាប់ច្រានចោលរបាយការណ៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ