រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឱ្យ​មន្ត្រី​ពង្រឹង​ការ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្ឡែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាទៅមន្ត្រីក្រោមឱវាទឱ្យពង្រឹងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស ខណៈ​ល្បែង​​ទាំង​នោះកំពុង​កើត​មាន​ស្ទើរ​គ្រប់​កន្លែង។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​ចេញលិខិតបង្គាប់ការមួយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០២២ ដោយ​បញ្ជាទៅរដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក សុខ ផល ដឹកនាំក្រុមការងារសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្ក្រាប​ល្បែង​ស៊ី​សងខុស​ច្បាប់​គ្រប់​ប្រភេទ​នៅទូទាំងប្រទេស ដោយចាប់អនុវត្ត​ពីថ្ងៃទី១៤​ ខែកញ្ញានេះតទៅ។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយ​ពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ លោក សុខ ផល ដែលដឹកនាំក្រុមការងារនេះបាននៅ​ឡើយ​ទេ នៅរសៀល​ថ្ងៃពុធនេះ។

ការ​បញ្ជា​ទៅ​មន្ត្រីក្រោមឱវាទឱ្យ​​ពង្រឹងការបង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើង​ក្រោយពីអ្នកសារព័ត៌មានក្នុងស្រុក​បាន​រាយការណ៍​ជា​បន្ត​បន្ទាប់​ ជុំវិ​ញ​ការបើកល្បែងស៊ីសងតាមបណ្ដាឃុំ​ស្រុកមួយ​ចំនួន ដូចជា ល្បែងប្រជល់មាន់​តាម​អន​ឡាញ ល្បែង​ជល់​មាន់ បៀរអាប៉ោង និងល្បែងឡូតូ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ