ប្រធានបទ៖ ប្រឈម​ចំណូល​ធ្លាក់ចុះ ពលរដ្ឋ​ចង់ឃើញ​ជនបរទេស​ចម្រុះ​ជាតិសាសន៍​មក​វិនិយោគ​នៅ​ក្រុងព្រះសីហនុ

បុរសម្នាក់​បានចាប់ផ្ដើមដោះ​​​ស្លាកឈ្មោះកា​​ស៊ីណូមួ​យកន្លែង​នៅក្នុងសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ដែលបានបិទអាជីវកម្មរួច។​ គ្រប់បង្អួចទាំងអស់នៃអាគារនេះសុទ្ធតែបិទជិត​ ចំណែក​ជណ្ដើរដែក​នៅចំហៀងអាគារនេះ​មាន​វល្លិ​ដុះព័ទ្ធ​​ជិត​។

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធីសម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​យក្ស​ដំបូង​នៅ​កម្ពុជា «ព្រីនស៍ ម៉ា​ណ័រ» នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

លោក ហ៊ុន សែន ណែនាំ​ឱ្យ​បន្ត​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ឱ្យ​ដូច​ភ្លៀងរលឹម​ដោយ​កុំ​ចាំ​តែ​មាន​បទបញ្ជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បញ្ជាទៅអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បន្ត​​ចុះបង្ក្រាបល្បែងស៊ីសងខុស​ច្បាប់​​​ឱ្យ​​ដូចភ្លៀង​រលឹម ដោយកុំចាំតែបទបញ្ជា ហើយ​​​ត្រូវ​ចាប់​មេខ្លោង​ធំ​​យកទៅអនុវត្តតាមច្បាប់ ដើម្បី​​បង្កើន​សុវត្ថិភាព សន្តិ​សុខ ​សណ្ដាប់ធ្នាប់សង្គម និង​ជាការ​រួមចំណែកកាត់បន្ថយការជួញដូរមនុស្ស។

ទីតាំង​ជាង​១០កន្លែង​នៅ​ភ្នំពេញ​ត្រូវ​បាន​រកឃើញ​ថា​មាន​ករណី​ជួញដូរមនុស្ស និង​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត

ជនបរទេសរាប់រយនាក់ត្រូវបានសង្រ្គោះពីទីតាំង​មួយចំ​នួន​ក្នុងរាជធានីភ្នំពេញ ខណៈនគរបាលទទួលស្គាល់ថាមានការបង្ខាំង ការធ្វើទារុណកម្ម ការជំរិតទារប្រាក់ និងការជួញដូរមនុស្ស។

ក្រុមការងារ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ និងមន្ត្រីពាក់ព័ន្ធ ​បាន​ចុះ​បង្ក្រាប​ទីតាំង​អន​ឡាញ​ចំនួន​០១​កន្លែង​ ស្ថិត​នៅផ្ទះ​លេខ​K​៣១​ (​បុរី​ដួង​ចន្ទ​)​ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​អូរ​ជ្រៅ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ បាន​ធ្វើការ​ត្រួតពិនិត្យ​ ឃាត់ខ្លួន​ និង​ដកហូត​វត្ថុ​តាងមួយចំនួនផង ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២២​។

អ្នកតាមដានសង្គមសង្ឃឹមតិចតួចពីប្រសិទ្ធភាពនៃការបង្រ្កាបបទល្មើសល្បែងស៊ីសង

ក្រុមអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម មើលឃើញថា បទបញ្ជាដើម្បីឱ្យទប់ស្កាត់ឬបង្រ្កាបបទល្មើសល្បែងស៊ីសងក្នុងក្របខណ្ឌនៅទូទាំងប្រទេសនេះ ប្រហែលជាមិនមានប្រសិទ្ធភាពប៉ុន្មា​ន​​​​ទេ ខណៈដែលការបង្រ្កាបនេះត្រូវគេមើលឃើញថា អនុវត្តបានតែចំពោះអ្នកប្រព្រឹត្តបទល្មើស​តូច​តាច ដោយឡែកអ្នកនៅពីក្រោយខ្នងនៃបទល្មើសទ្រង់ទ្រាយធំនៅតែអាចរួចខ្លួនពីការអនុវត្តច្បាប់នេះបាន មិនខុសពីបទបញ្ជាមុនៗនោះទេ។

អាជ្ញធររាជធានីភ្នំពេញអំពាវនាវដល់ពលរដ្ឋចូលរួមយុទ្ធនាការលុបបំបាត់កុងស៊ីបញ្ចាំខុសច្បាប់និងអំពើល្មើសផ្សេងៗ

អាជ្ញាធរ​​អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមយុទ្ធនាការ​​បោស​សម្អាត​កុង​ស៊ីបញ្ចាំ​ខុស​ច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្ម ល្បែង​ស៊ីសង និង​ការ​ចែក​ចាយ-ការ​ប្រើប្រាស់គ្រឿងញៀន នៅទូទាំងរាជធានីភ្នំពេញ។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុង ពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

លោក ស ខេង បង្កើន​វិធាន​តាមដាន​មន្ត្រី​អនុវត្តច្បាប់​ជួញដូរ​មនុស្ស​ក្រោយ​កម្ពុជា​ធ្លាក់​ក្នុង​បញ្ជីខ្មៅ

​​​រ​ដ្ឋមន្ត្រី​ក្រ​​សួ​ង​ម​ហា​ផ្ទៃ ​​លោក​ ស ​​ខេង ​ប​​ង្កើន​​វិ​​ធានកា​​រតា​មដានម​ន្ត្រីអនុវត្តច្បាប់ ដើម្បី​ទប់​ស្កាត់​កុំឱ្យឧក្រិដ្ឋជន​យក​​កម្ពុជាធ្វើ​ជា​ដែន​​​ដីលាងលុយកខ្វក់ បង្កជាហានិភ័យសង្គម ក្រោយពីកម្ពុជាធ្លាក់ទៅក្នុងបញ្ជីខ្មៅជួ​​​ញ​​ដូរ​មនុស្ស​របស់សហរដ្ឋអាមេរិក។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថិតនៅក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

លោក ស ខេង រំឭក​មន្ត្រី​ថា​ការ​អភិវឌ្ឍ​ខេត្តព្រះសីហនុ​មិនមែន​សម្រាប់​ធ្វើជា​ឋានសួគ៌​ល្បែង​ខុសច្បាប់​ទេ

​​រ​ដ្ឋមន្ត្រី​​ក្រសួ​ង​មហាផ្ទៃ​​ ​លោក ​ស ​​​ខេង ហា​ក់​​​​បាន​ស្ដីប​​ន្ទោសម​​ន្ត្រីទៅលើភាពយឺត​យ៉ាវទ​ប់ស្កា​ត់បទ​ល្មើ​ស​​​នា​​នា ​រួមទាំងការ​បើក​ល្បែង​ខុស​ច្បាប់​នៅ​ក្នុងខេ​​ត្តព្រះសីហនុ ​ដោយលើកឡើង​ថា កា​រដែ​លរ​ដ្ឋាភិបា​​​ល​ចំណាយលុយរាប់លានដុល្លារ​ដើម្បីអ​ភិវឌ្ឍ ​​មិន​មែន​ចង់​ឱ្យ​ខេត្ត​នេះ​ក្លាយ​ជា​ឋាន​​សួ​​គ៌​ល្បែង​​ខុ​សច្បា​​​ប់នោះ​​​ទេ។

ប៉ូលិសមួយក្រុមនៅតំបន់មួយនៃខេត្តព្រះសីហនុ អំឡុងខែកញ្ញា ឆ្នាំ២០២២។

ទីតាំង​ប្រតិបត្តិការ​ឆបោក​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ​ត្រូវ​បាន​ទុកចោល ខណៈ​អាជ្ញាធរ​បើក​ប្រតិបត្តិការ​ចុះត្រួតពិនិត្យ

ស្របពេលដែលអាជ្ញាធរខេត្តប្រកាស និងបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងដែលជាប់ពាក់ព័ន្ធនឹងការបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការជួញដូរមនុស្ស នៅទូទាំងក្រុងព្រះសីហនុ ប្រជាពលរដ្ឋក្នុងតំបន់លើកឡើងថា ក្រុមហ៊ុននានាហាក់កំពុងតែចាកចេញដោយទុកអគារទាំងឡាយចោល។

កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ឈូក​ បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុងមួយគ្រឿងដែលបានដឹកជនជាតិចិនចំនួន​១៤នាក់ (ប្រុស) ល្មើស​​បម្រាម​រាជរដ្ឋាភិបាល ដោយឆ្លង​កាត់​ពី​ខេត្ត​ព្រះសីហនុ​ មក​ខេត្ត​កំពត​ នៅភូមិសាស្ត្រឃុំតេជោអភិវឌ្ឍន៍​ ស្រុកឈូក ខេត្ត​កំពត ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១​។

សមត្ថកិច្ច​ខេត្តព្រះសីហនុ​ចុះ​បង្ក្រាប​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ជាង​១៤០នាក់​និង​បណ្ដេញ​ចេញ​ពី​កម្ពុជា

សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុបានសហការគ្នាចុះបង្ក្រាបជនបរទេសអន្តោប្រវេសន៍​ខុស​ច្បាប់​ជាង១៤០នាក់ ដោយ​បាន​បញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្ដេញ​ចេញ​​ពីកម្ពុជា។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

លោក​ ហ៊ុន​ ​សែន​ ​ព្រមាន​ដក​តំណែង​មន្ត្រី​ដោយ​ទទួល​ស្គាល់​ថា​ពិត​មាន​ល្បែង​ស៊ី​សង​ខុស​ច្បាប់​នៅ​មូលដ្ឋាន​

លោកនាយករដ្ឋមន្រ្តី  ហ៊ុន សែន ទទួលស្គាល់ថា ពិតជាមានល្បែងស៊ីសងខុសច្បាប់កើតឡើងនៅមូលដ្ឋានប្រាដកមែន ព្រមទាំងបានព្រមានដកតំណែងអភិបាលរាជធានី-ខេត្តព្រមទាំងមន្ត្រីនគរបាល ប្រសិនបើរកឃើញ​ថា មិនទទួលខុសត្រូវលើតួនាទីរបស់ខ្លួនក្នុងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ឱ្យអស់ពីដែនសមត្ថកិច្ចរបស់ខ្លួន។ ​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ