វៀតណាម​ព្រមាន​ពី​ហានិភ័យ​ទឹកជំនន់​បង្ក​ដោយ​ព្យុះទីហ្វុងណូរុ

អាជ្ញាធរចុះជួយពលរដ្ឋត្រៀមការងារខ្លះទប់ទល់នឹងបង្ការពីហានិភ័យនៃព្យុះណូរុ (Noru) ឆ្នាំ២០២២។ (VTV/ Reuters)

រដ្ឋាភិបាលវៀតណាម នៅថ្ងៃពុធនេះ បាន​ធ្វើការ​ក្រើន​​រំឭក​ដល់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យមាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់​ ទាក់​ទង​នឹង​ហានិភ័យពីទឹកជំនន់ និងការរអិលបាក់ដីដែល​បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង​ ដែល​បង្កឡើង​ដោយ​ព្យុះ​ទី​ហ្វុ​​ង​​ណូរុ (​Nor​u)។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

បើតាមការឱ្យដឹងពីទីភ្នាក់ងារអាកាសធាតុ ដែល​បាន​រាយការណ៍ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ ​ព្យុះ​ទី​ហ្វុ​ង​នេះ​បាន​បោកបក់ក្នុង​ល្បឿន​ខ្យល់ ១១៧គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈតំបន់​ដែល​រង​នូវ​ការ​វាយប្រហារ​ខ្លាំង គឺរួម​មានខេត្តក្វាងងៃ (Quang Ngai) និងខេត្តក្វាងណាំ (Quang Nam) ដោយក្នុងនោះ ពលរដ្ឋជាង១៣​ម៉ឺននាក់ក៏ត្រូវបានជម្លៀសចេញផងដែរ។

ព្យុះ​​ណូរុ គឺជាព្យុះដ៏ខ្លាំងបំផុតមួយដែលបាន​បក់​បោក​វាយ​ប្រហារ​ដំបូង​ចេញពីប្រទេសហ្វីលីពីន កាលពី​យប់​ថ្ងៃ​អាទិត្យ ដោយ​ក្នុងនោះ​មាន​មនុស្សយ៉ាងហោចណាស់៨នាក់បាន​ស្លាប់​បាត់​បង់​ជីវិត ដី​ស្រែចម្ការនិង​សហគមន៍ត្រូវបានជន់លិច ខណៈ​ដំណាំទាំងឡាយក៏រងនូវការបំផ្លិចបំផ្លាញផងដែរ។

យោងតាមទិន្នន័យផ្លូវការបាន​បង្ហាញ​ថា គ្រោះមហន្តរាយ​ធម្មជាតិដែលភាគច្រើន​ជាទឹ​ក​ជំនន់ និងការ​រអិល​បាក់​ដី ​ដែល​បង្កឡើងដោយព្យុះនានាក្នុងប្រទេសវៀតណាម បានឆក់យកជីវិតមនុស្ស១៣៩នាក់ និង១៥០​នាក់​ផ្សេង​ទៀត​រងរបួស កាលពីឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ