នគរបាលប្រេស៊ីលបានឃាត់ខ្លួនមនុស្សចំនួន១០នាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលសង្ស័យថាជាក្រុមភេរវកម្មរៀបចំដោយពួករដ្ឋឥស្លាម ដែលប៉ុនប៉ងវាយប្រហារការប្រកួតកីឡាអូឡាំពិច។
នេះជាសកម្មភាពប្រឆាំងភេរវកម្មទូទាំងប្រទេស ដើម្បីពង្រឹងសុវត្ថិភាពសាធារណៈដែលអាចកើតឡើងដោយយថាហេតុក្នុងពេលចាប់ផ្តើមប្រកួតកីឡារអូឡាំពិកនៅថ្ងៃទី៥ខែកក្កដាខាងមុខ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
ទោះយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Alexandre de Moraes ចោទថាក្រុមខ្លះនៃប្រជាជនប្រេស៊ីលថាកំពុងធ្វើសកម្មភាពបង្កឲ្យមានចលាចលបង្កភាពស្មុគស្មាញដល់សង្គម ប៉ុន្តែលោកថាមិនបានកំណត់ចោទក្រុមណាឲ្យច្បាស់លាស់ទេ។
ការចោទប្រកាន់នេះឈានដល់ឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធការផ្សំគំនិត១០នាក់នៅរដ្ឋផ្សេងៗគ្នា បន្ទាប់ពីមានការទទួលបានសារនៅលើ WhatsApp និង Telegram៕