អ្នកដំណើរ៣នាក់ស្លាប់និងជាង១០០នាក់បានរងរបួសក្នុងឧបទ្ទវហេតុរថភ្លើងបុកស្ថានីយ

ឧបទ្ទវហេតុរថភ្លើងបុកស្ថានីយ (រូបភាពពី GETTY IMAGES)

សារព័ត៌មាន BBC បានឲ្យដឹងថា យ៉ាងតិចមានអ្នកដំណើរ៣នាក់បានស្លាប់ ហើយជាង១០០នាក់ផ្សេងទៀតបានរងរបូសធ្ងន់នៅក្នុងឧបទ្ទវហេតុរថភ្លើងបុកស្ថានីយ នៅឯស្ថានីយរថភ្លើង Hoboken ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។

លោក Ben Fairclough ជាសាក្សីដែលបានឃើញឧបទ្ទវហេតុ បានរៀបរាប់ឲ្យដឹងថា៖ “ខ្ញុំមិនបានស្ថិតនៅលើរថភ្លើងនោះទេ តែខ្ញុំមកដល់ស្ថានីយនេះនៅពេលដែលកើតហេតុ។ មានមនុស្សមួយចំនួនបានវារចេញពីរថភ្លើងតាមបង្អួច ហើយក៏មានមួយចំនួនខ្លះកំពុងអង្គុយដោយមានហូរឈាមតាមក្បាលរបស់ពួកគេ។ ខ្ញុំសង្កេតឃើញថាមានអ្នករបួសច្រើនណាស់“។

លោក Mark Cardona ជាអ្នកដំណើរកំពុងរងចាំរថភ្លើងទៅធ្វើការនៅស្ថានីយ Hoboken បាននិយាយប្រាប់ BBC ថារថភ្លើងនោះបានបើកក្នុងល្បឿនយ៉ាងលឿន ហើយក៏បានទៅបុកជាមួយស្ថានីយរថភ្លើងនោះ។

អ្នកដំណើរភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់ Manhattan តាមរយៈរថភ្លើងនោះ។ ហើយស្ថានីយ Hoboken ស្ថិតនៅចំកណ្តាលរដ្ឋ New Jersey និង រដ្ឋ New York។

ស្ថានីយរថភ្លើង Hoboken ត្រូវបានផ្អាក់ដំណើរការបណ្តោះអាសន្នសិនបន្ទាប់ពីឧបទ្ទវហេតុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ