ការវិនិយោគទៅលើប្រព័ន្ធមេត្រូរបស់ចិន ត្រូវបានគេព្យាករថានឹងកើនឡើងដល់ជាង ១៤៨ពាន់លានដុល្លារ នៅឆ្នាំ២០២០ខាងមុខ ខណៈដែលក្រុមអ្នករៀបចំផែនការរដ្ឋាភិបាលចិន បានជំរុញការអនុម័តលើគម្រោងនានា។
តម្លៃគម្រោងវិនិយោគដ៏ធំបែបនេះ ត្រូវបានចុះផ្សាយដោយកាសែតព័ត៌មានសេដ្ឋកិច្ចរបស់ចិន នៅថ្ងៃនេះ ហើយត្រូវបានទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយបន្ត។
កាសែតចិនបានបន្តថា រដ្ឋាភិបាលក្រុងប៉េកាំង បានអនុម័តនូវគម្រោងរថភ្លើងទីក្រុងមានតម្លៃដល់ទៅជាង ១០០ពាន់លានយន់ សម្រាប់តភ្ជាប់ខ្សែរថភ្លើងនៃទីក្រុងប៉ាវទូ ទីក្រុងអ៊ូរ៉ាមហ្គី និងទីក្រុងស៊ានមេន ដោយបន្ថែមថា ទីក្រុងដទៃទៀត កំពុងតែបង្កើនល្បឿនកសាង។
បណ្ដាទីក្រុងចិនប្រហែល ៤០ បច្ចុប្បន្ននេះ កំពុងតែកសាងប្រព័ន្ធមេត្រូ ខណៈទីក្រុង ៦០ទៀត កំពុងតែរៀបចំគម្រោងកសាងប្រព័ន្ធមេត្រូ៕