គណបក្សហ្វ៊ុនស៊ិនប៉ិចបានប្រកាសថា នឹងរៀបចំធ្វើសមាជវិសាមញ្ញគណបក្សនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស ក្រោយពីការសោយទិវង្គតទៅរបស់សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ។
សមាជវិសាមញ្ញគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងរៀបចំធ្វើនៅព្រះដំណាក់វាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស ធ្វើវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិកៈរបស់គណបក្ស និងការកំណត់យុទ្ធសាស្ត្រគណបក្សដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅពេលខាងមុខនេះ។
ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមករា បានចេញលិខិតមួយដោយជំរុញឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិចដោះស្រាយបញ្ហាផ្ទៃក្នុងជាមុនសិន មុនពេលគណបក្សនេះរៀបចំធ្វើសមាជជ្រើសរើសថ្នាក់ដឹកនាំគណបក្ស ក្រោយពីការសោយទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះប្រធានគណបក្ស៕