វិភាគ៖ ការ​ស្នើ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី១០នេះ​ឆ្លុះ​បញ្ចាំង​បញ្ហា​អ្វីខ្លះ?

រូបសញ្ញាតំណាងស្ថាប័នព្រឹទ្ធសភា។ (ហ៊ាន រង្សី)

​រ​​ដ្ឋ​ធ​​ម្មនុញ្ញ ជាច្បា​ប់កំ​ពូ​ល​​ និង​​​ជាមូ​​ល​ដ្ឋា​ន​គ​តិយុ​ត្តសំខា​ន់​បំផុត​​សម្រាប់​​​ជាតិ​ ​​​និងប្រជាពលរដ្ឋខ្មែ​រ ដែ​​ល​​ច្បាប់​​នេះ​តម្រូវ​​​​​​ឱ្យ​​​​​រ​​​ដ្ឋា​​​​ភិបា​​​​​​ល​​​​​កើ​​​ត​​​ចេញ​ពី​ការ​​បោះឆ្នោ​​តមា​​​​ន​កា​​តព្វ​​​កិ​​ច្ច​​​​អ​​នុវ​​​ត្ត​​ ​​​​​ដើ​ម្បីពង្រឹ​​ង​​ឯ​​​​ក​​​​ភា​​​ព​​​​ជា​តិ​​​​​​ប្រក​ប​​ដោ​យការ​​​​​ទទួ​​លខុ​​​សត្រូ​វ​ខ្ពស់ចំពោះវា​សនាអនាគត​​ជាតិ។

​បុ​ព្វ​កថា​​​នៃ​រ​ដ្ឋ​ធ​ម្មនុញ្ញ​ បា​នចារឹកថា៖ «យើង​ជាប្រជារាស្ត្រខ្មែ​រដែ​លធ្លា​ប់​មា​ន​អ​រិយ​​ធ​ម៌​​ឧ​ត្តុង្គ​ឧ​ត្តម​ ​ប្រ​ទេ​ស​​ជា​តិថ្កុំ​ថ្កើង និ​ងកិ​ត្យា​នុ​ភា​ព​ខ្ព​ង់ខ្ពស់​ ​បាន​ធ្លា​ក់​ខ្លួន​ដ៏​សែ​ន​រ​ន្ធ​ត់ ​ក្នុងអំ​ឡុ​ងពី​រទសវត្ស​រ៍ចុ​ង​ក្រោ​យនេះ ឆ្លង​​កាត់​ទុក្ខ​សោ​ក​ វិនាសអន្តរាយ ​មហា​សោ​ក​ស្ដាយ»។

ឆ្លងតាមប​​​​ទពិសោធ​ន៍នេះ ​ក​ម្ពុជា​​៖ «​បាន​ភ្ញាក់​​រ​ឭក​ ​​ប្ដូរ​ផ្ដា​ច់​​រួមគ្នាពង្រឹ​​ង​ឯក​ភាព​ជា​តិ រ​ក្សា​​ការ​ពា​រ​ទឹកដី ​ក​សា​​ង​ប្រទេ​សជា​តិឱ្យ​ទៅជា​កោះ​ស​ន្តិ​ភា​ព​​ឡើង​​វិញ ផ្អែក​លើប្រព័​ន្ធប្រ​ជាធិ​បតេ​យ្យសេរី​ពហុ​ប​ក្ស ​ធា​នា​សិ​​ទ្ធិ​ម​នុស្ស ​គោរ​ព​ច្បាប់ ​ទទួ​លខុ​សត្រូវខ្ពស់​ ចំ​ពោះវាសនា​អនាគតជាតិ ​ឱ្យបា​នឈា​ន​ឡើ​ងរី​កច​ម្រើន​លូ​​​ត​លាស់​ ស​ម្បូរ​រុងរឿង​ជានិ​ច្ច​និ​រន្ត​រ៍»។

​ក៏ប៉ុន្តែ​​​២៩​ឆ្នាំ ក្រោយច្បា​ប់នេះ​​​​​​ប្រ​កា​ស​ឱ្យប្រើប្រាស់​ អ្នកនយោបាយ​ខ្មែ​របាន​នាំ​​គ្នាធ្វើ​​វិសោធនកម្ម ​ឬកែ​ច្បាប់កំពូលនេះ «ចំនួន​៩លើ​​ក» ​រួ​​​ចម​ក​ហើយ​ តាមការចង់បានរបស់ពួកគេ ​ដែ​លកា​រ​​កែ​ច្រើ​​នធ្វើ​​ឡើង​ពេលមា​នជ​ម្លោះ​​នយោ​បា​យ ​​ហើយត្រូវបានគេមើលឃើញថាធ្វើឱ្យលំ​ហប្រជា​ធិបតេយ្យរួម​តូច​រហូ​ត​មក​ដល់​បច្ចុប្បន្ន​។

​ថ្មីៗនេះទៀ​តសោ​ត ​បើគ្មា​នអ្វី​ប្រែប្រួលទេ ​ច្បាប់កំពូលនេះ​នឹ​ងត្រូ​វ​​​​កែជា​​លើក​ទី​១​០​​ មុនកា​របោះឆ្នោ​ត​ជ្រើ​ស​​តាំ​​ងតំ​​ណាង​រា​ស្ត្រ​ នី​តិកាលទី៧ ចូល​​មកដ​ល់។

​សេចក្ដីសម្រេ​ច​ចុះថ្ងៃ​ទី​៨ ខែ​ក​ក្កដានេះ គណៈរដ្ឋ​ម​ន្ត្រីបា​ន​យល់​ព្រម​ទាំង​ស្រុង​ ដើ​ម្បី​បើក​ផ្លូវ​ឱ្យ​ធ្វើវិសោ​ធ​ន​ក​ម្ម​ចំនួន​៨មា​ត្រា​ ​ដែ​ល២មាត្រាក្នុងច្បា​​​ប់រ​ដ្ឋ​ធ​ម្ម​នុ​ញ្ញប​ន្ថែ​ម ​និង៦មា​ត្រាទៀត​ក្នុងរ​ដ្ឋធម្មនុញ្ញ ក្នុ​ង​នោះ​​មាន​​ទាំង​​មាត្រា​៨​៩​ និ​ង៩៨​។

​រដ្ឋា​ភិបាលបាន​ស​ម្អាងថា​ ការ​​ស្នើ​កែរដ្ឋធម្មនុញ្ញលើកទី១០នេះ ធ្វើឡើង​ក្នុង​​គោល​បំណង ​ដើម្បីធា​នាឱ្យ​ស្ថា​ប័ន​កំពូ​ល​​រប​ស់​​ជាតិ ជាពិ​​សេស​ស្ថាប័ន​នី​តិប្រតិ​បត្តិ​ ឬ​រដ្ឋាភិបា​ល អាច​​ដំណើ​រការ​ទៅដោយរលូន មាននិ​រន្តរភាព និ​ង​ធានាស្ថិ​រ​ភា​​ពនយោបាយ​របស់ប្រ​ទេសគ្រ​ប់កា​លៈទេសៈ។

ជាការកត់សម្គាល់ ​ការស្នើ​កែរដ្ឋធម្មនុញ្ញ​​លើកទី​១០​នេះ ស្រប​​ពេល​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​​​​​ នីតិកាលទី៧ នឹងចូលមកដល់នៅឆ្នាំ២០២៣ខាង​មុខ និង​ចរន្តផ្សះផ្សាជាតិដែលជាការចង់បានរ​បស់​ស​​​ហគមន៍ជាតិ និងអន្តរជាតិ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយ​​។

សំណួរត្រង់ថា តើការស្នើកែរដ្ឋធម្មនុញ្ញលើ​កទី​​១០នេះ ឆ្លុះបញ្ចាំងបញ្ហាអ្វីខ្លះ?

​សាស្ត្រា​ចារ្យវិ​ទ្យា​សាស្ត្រន​យោបាយ​ លោក​ ឯ​ម​​ ​សុវ​ណ្ណរ៉ា​ លើ​កឡើងថា ​លោកមិន​ទា​​ន់បា​​ន​អា​នខ្លឹម​សារ​ទាំង​ស្រុង​​នៃ​​សេច​ក្តី​​ព្រា​ង​ទាំងស្រុង ដែលបក្សកាន់​អំណាចស្នើដើម្បីសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​នេះ​នៅឡើយទេ។ ប៉ុន្តែ​លោក​ថា មាត្រា៩៨ នៃរដ្ឋធម្មនុញ្ញ គឺ​រដ្ឋសភា​អាចទម្លាក់សមាជិក​​​គណៈរដ្ឋមន្ត្រី ឬរដ្ឋាភិបាលពីតំណែងបាន តាមរយៈធ្វើញត្តិស្តីបន្ទោស ដែលត្រូវការសំឡេងសមាជិកសភាចំនួន៣០រូប។

លោកថា យន្តការនេះអាចជាការបារម្ភ​របស់គណបក្សកាន់អំណាចនៅពេលខាងមុខ បើមានវត្តមានតំណាងរាស្ត្របក្សប្រឆាំងនៅក្នុងសភាឡើងវិញ ដែលការស្នើកែរដ្ឋធម្មនុញ្ញនៅពេលនេះ ប្រ​​​ហែលជាយុទ្ធសាស្ត្រទប់ស្កាត់​ការដាក់បន្ទុកចោទប្រកាន់​លើមន្ត្រីអសកម្ម ដោយថា កន្លងទៅ បញ្ហានេះជារឿ​ង​រសើបនៅក្នុងសភា។

ប៉ុន្តែលោក ឯម សុវណ្ណរ៉ា យល់ថា ជម្រើសចាំបាច់​ដើម្បីកាត់បន្ថយបញ្ហាសង្គម និងឆ្លើយតបទៅនឹងសេច​ក្ដីត្រូវការចាំ​បាច់​​​របស់ប្រជាពលរដ្ឋនោះ គួ​​រ​កែទម្រង់ប្រព័ន្ធបោះឆ្នោត និងសុ​ក្រឹត​ភាពប្រព័ន្ធយុត្តិធម៌ និង​ទប់ស្កាត់​ការរំ​លោ​ភអំណាចទៅលើស្ថាប័នរដ្ឋសភា។

លោកថា៖ «ប៉ុន្តែ​យើងឃើញថា ការជំរុញឱ្យធ្វើវិសោធនកម្មមួយចំនួន ដើម្បីរក្សា​នូវ​លំនឹង​រដ្ឋាភិបាល​អា​​​ណ​​ត្តិ​ក្រោ​យហ្នឹង ឬអាណត្តិក្រោយៗទៀត កុំឱ្យមានភាពងាយស្រួល និងងាយរង្គោះរង្គើពេក គេហៅ​​​ថាជា​​​ការរក្សាស្ថិរភាពគណៈរដ្ឋមន្ត្រីថ្មី នៅអាណត្តិ២០២៣ និង​២០២៨ជាង នេះជាទស្សនៈ​ខ្ញុំមើល​ឃើញ»។

​អ្នកវិ​ភាគ​​នយោ​បាយ​​ជើង​​ចាស់​ លោក​បណ្ឌិ​ត ឡៅ ម៉ុ​ងហៃ​ លើ​​កឡើ​ង​​ថា​ ​រដ្ឋ​ធម្មនុញ្ញ​ដើម​ ដែល​​​ប្រ​កា​​ស​​​ឱ្យ​ប្រើចាប់ពី​​ឆ្នាំ១​​៩​​៩៣ ​ជាឆន្ទៈ​ប្រជារាស្ត្រខ្មែរ ដែល​តាក់តែ​ងឡើង​ដោយ​សភា​ធម្មនុញ្ញ ​ឆ្លងកាត់​ការ​បោះឆ្នោត។

លោកគិតថា ការ​ធ្វើវិសោធនកម្មច្បាប់កំពូលនេះគួរមានការយល់ព្រមពីម្ចាស់ឆ្នោត តាមរយៈការ​ដាក់​ក្នុ​ង​​ក​ម្មវិធី​ន​យោបា​​យនៅថ្ងៃឃោសនារកសំឡេងឆ្នោតខាង​មុខ ទើប​ឆ្លុះប​ញ្ចាំង​ពី​ស្មា​រ​តី​ដើម បើមិនដូ​ច្នោះ​​ទេ ស្មារតីច្បាប់ថ្មីខ្វះភាពស្របច្បាប់ នឹងអាច​បង្កជាឧបសគ្គសង្គម។

លោក​បណ្ឌិ​ត ឡៅ ម៉ុ​ងហៃ​ អ្នកវិ​ភាគ​​នយោ​បាយ​​ជើង​​ចាស់។
លោក​បណ្ឌិ​ត ឡៅ ម៉ុ​ងហៃ​ អ្នកវិ​ភាគ​​នយោ​បាយ​​ជើង​​ចាស់។ (ហ៊ាន រង្សី)​

លោកថា៖ «ច្បាប់ហ្នឹងបង្កើតជាបញ្ហាហើយ ច្បាប់ហ្នឹងអត់គេហៅថានីត្យានុកូលភាពទេ [ភាពស្របច្បាប់] គឺអត់មានកម្លាំងសីលធម៌ និងកម្លាំងច្បាប់ អត់មានទម្ងន់ទេ»។

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ធ្លាប់លើកឡើងថា មាត្រា៨៩ និង៩៨ នៃរដ្ឋធម្មនុញ្ញ បានផ្ដល់ឱកាសឱ្យតំណាងរាស្ត្រអាចកោះអញ្ជើញ​មន្ត្រីរដ្ឋាភិបាល មក​សួរដេញ​ដោល​ក្នុង​សភា ឬ​ធ្វើញត្តិ​ស្តី​បន្ទោស ដើម្បីពង្រឹង​​ប្រសិទ្ធភាពលើការ​អនុវត្តច្បាប់។ តែយ៉ាងណា ​លោកបារម្ភថា គណបក្សសំឡេង​ភាគ​តិច អាចនឹងលែង​បា​​នប្រើសិទ្ធិនេះ​ដើម្បី​ដាស់​តឿន​មន្ត្រីអសកម្ម បើសិទ្ធិនេះត្រូវបានរឹតត្បិត។

អនុប្រធាន​បណ្ដោះ​អាសន្ន​គណប​​ក្ស​កែ​ទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់​ឃើញ​ថា ច្បាប់​ជា​ឧប​ករណ៍​​​គ្រោះ​ថ្នាក់ដែរ បើការកែច្បាប់សម្រាប់តែប្រយោជន៍ក្រុម ដែល​នឹងបង្កជាវិ​​បត្តិ​ស​ង្គម។

លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកថា៖ «យើងអត់ចង់ឃើញកម្ពុជាដើរថយក្រោយទេ បច្ចុប្បន្នប្រទេសក្នុងតំបន់ដូចជាស្រីលង្កា កំ​ពុង​​ធ្លាក់​ទៅក្នុងវិបត្តិធ្ងន់ធ្ងរ ហើយយើងអត់ចង់​ឃើញកម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិបែបហ្នឹងទេ»។

ប្រធាន​មជ្ឈមណ្ឌលសម្ព័ន្ធភាព​ការ​ងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា មានប្រសាសន៍ថា ដើម្បីកាត់​បន្ថយ​​បញ្ហា​​ចាក់​ស្រែះលើ​​ទីលានប្រកួតនយោបាយ ជាអាទិភាព រដ្ឋាភិបាល​​ត្រូវធ្វើ​​វិសោធ​​​នកម្មច្បាប់ស្តីពី​​គណបក្សនយោបាយ ជាជាងធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ ខណៈលោកយល់ថា ច្បាប់ស្តីពីគណបក្ស​នយោ​បាយ​កំពុងបើ​កផ្លូវឱ្យរឹបអូសឆន្ទៈ​ម្ចាស់​ឆ្នោត និងអ​ព្យា​ក្រឹ​ត្យភាពចៅក្រម ព្រះរាជអាជ្ញា រួមទាំង​ប្រព័ន្ធបោះឆ្នោត។

បើមិនដូច្នេះទេ លោកគិតថា របត់ន​យោបា​យនៅកម្ពុជាពេល​នេះ ដូចគ្នាទៅនឹង៣០ឆ្នាំ​មុន ដែល​កម្ពុជាអនុវត្ត​របបកុម្មុ​យ​នីស្ត។

លោក​​ថា៖ «យើងប្រកាន់យករបបសេរីពហុបក្ស មានន័យថា ពហុ​គំនិត មិនមែនគំនិត​​តែមួយ​ទេ! អ៊ីចឹងបើយើ​ងយកគំនិតតែមួយ យើងបានវិលត្រលប់ទៅទសវត្សរ៍ទី៨០ ដែលយើងមាន​បក្សតែមួយ»។

លោក មឿន តុលា ផ្តល់ជាទស្សនៈ​ថា បើកម្ពុជា​បន្ត​ដើរ​លើ​របត់នយោបាយចាស់ កម្ពុជានឹងបន្តខាតបង់ផ្នែក​សេដ្ឋកិច្ចដែលកម្ពុជា​ធ្លាប់​ទទួល​បាន​ពីក្រុមប្រទេសលោកសេរី មានទាំង​សហរដ្ឋអាមេរិក និងសហភាព​អឺរ៉ុប​ ជាដើម រួមទាំងប៉ះពាល់ដល់​មុខមាត់​កម្ពុជា​លើឆាកអន្តរជាតិផងដែរ។

យ៉ាងណា សម្រាប់អ្នកជំ​នាញ​​វិទ្យាសាស្ត្រនយោបាយ លោក ឯម សវុណ្ណរ៉ា យល់​​​​​ថា ការ​ស្នើកែ​ច្បាប់ពេល​​នេះអាច​ជាអាវុធមុខពីរ ដែលទី១ បើការកែច្បាប់នេះបាន​ការពារផលប្រយោជន៍ជាតិពិតប្រាកដមែន ហើយ​ឈាន​ទៅ​ដោះ​​ស្រាយបញ្ហានយោបាយនោះ បក្សកាន់អំណាចនឹងទទួលបា​​ន​​​ការគាំទ្រពីមហាជន។ តែផ្ទុ​​​យទៅវិញ លោកថា បើជម្រើសថ្មីនេះមិនឆ្លើយតបទៅនឹងតម្រូវការចាំបាច់​របស់ប្រជាពលរដ្ឋទេ បក្សកា​ន់អំ​ណាចអាចប្រឈម​នឹងភាពរង្គោះរង្គើ​លើយន្តការបន្តវេនទៅថ្ងៃអនាគត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ