គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានចេញសេចក្តីជូនដំណឹងពីការដាក់និងការទទួលពាក្យចុះឈ្មោះអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។
សេចក្ដីជូនដំណឹងរបស់ គជប នៅថ្ងៃទី១១ ខែសីហា ឱ្យបានដឹងថា ការយកព័ត៌មានពីដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ អ្នកសារព័ត៌មានទាំងអស់ត្រូវមានបណ្ណសម្គាល់ខ្លួនដែលចេញពីគជប។
គ.ជ.ប ឱ្យដឹងថា ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវមកដាក់ពាក្យសុំចុះឈ្មោះដែល គជប ផ្តល់ជូនដោយឥតគិតថ្លៃ ហើយពាក្យសុំនិងបែបបទសម្រាប់សុំបណ្ណសម្គាល់ខ្លួននេះ គឺផ្តល់ជូននៅទីស្តីការគ.ជ.ប ឬ ទាញយកពីគេហទំព័ររបស់ គ.ជ.ប។
គជប បញ្ជាក់ថា កាលបរិច្ឆេទនៃការចែកនិងទទួលពាក្យរបស់អ្នកសារព័ត៌មានជាតិ គឺចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដល់់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ និង ចំពោះអ្នកសារព័ត៌មានអន្តរជាតិ គឺចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
កម្ពុជាគ្រោងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ចំណែកការពិនិត្យ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ គជប ប្រកាសថា នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២០ ខែតុលាដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២៕