សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នឹងត្រូវផ្លាស់ទៅទីតាំងថ្មីនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
សេចក្តីជូនដំណឹងរបស់សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ឱ្យដឹងថា សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដែលបច្ចុប្បន្នមានទីតាំងនៅក្នុងបរិវេណទីស្ដីការក្រសួងយុត្តិធម៌ ស្ថិតនៅតាមមហាវិថីសម្ដេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នឹងត្រូវផ្លាស់ទៅទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តទៅ៕