ប្រជាពលរដ្ឋចំនួន១២៥នាក់ (ស្រ្តី ៣៨នាក់) រួមទាំងព្រះសង្ឃ នៅក្នុងសហគមន៍ភូមិស្រះម្កាក់ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់ បានចូលរួមនៅក្នុងវេទិកាសាធារណៈស្តីអំពី សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការចូលរួមការងារអភិវឌ្ឍន៍មមូលដ្ឋានលើវិស័យគ្រប់គ្រងធនធានជលផល នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។ វេទិកានេះសហការរៀបចំដោយ រដ្ឋបាលឃុំអូរតាប៉ោង និងអង្គការ អេភីអាយ (API) នៅក្នុងគោលបំណងផ្សព្វផ្សាយការទប់ស្កាត់បទល្មើសនេសាទនៅក្នុងសហគមន៍៕
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នួន ឈឿន