តុអង្គុយសិក្សាចំនួន១០០តុ ដែលជាអំណោយផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី សេរី កុសល ត្រូវបានប្រគល់ជូនដល់សាលាបឋមសិក្សា ប្រាសាទត្បែងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈពេលដែលឯកឧត្តមចុះទៅពិនិត្យសាលារៀនមួយនេះ។
សូមជំរាបថា សាលារៀនមួយខ្នងដែលមានចំនួន៦បន្ទប់ ត្រូវបានសាងសង់កាលពីឆ្នាំ២០០៨ និងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៥ ប៉ុន្តែខ្វះខាតនូវតុសម្រាប់សិស្សអង្គុយរៀន។ សាលានេះស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ហូ តុងហាន់