កូរ៉េខាងត្បូងត្រៀមស្រង់នាវាចម្លង Sewol ដែលបានលិចកាលពីជិត ៣ឆ្នាំមុន ដោយបានសម្លាប់មនុស្សជាង ៣០០នាក់ ភាគច្រើនជាក្មេងៗសិស្សសាលា។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលចាត់ទុកជាការសាកល្បងប្រព័ន្ធមួយដើម្បីនាំយកនាវាចម្លងនោះឡើងមកលើផ្ទៃទឹក ដោយសង្ឃឹមថា នឹងរកឃើញសពមនុស្ស ៩នាក់ចុងក្រោយ។
នាវាចម្លង Sewol ដែលត្រូវបានគេសាងសង់ឡើងឲ្យរឹងមាំនោះ បានផ្ទុកលើសចំណុះ និងបើកបរយ៉ាងលឿននៅពេលបត់ បណ្ដាលឲ្យក្រឡាប់លិច នៅអំឡុងពេលធ្វើដំណើរការពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤កន្លងមក។ នាវានោះបានលិចចូលទៅបាតសមុទ្រជម្រៅ ៤៤ម៉ែត្រ នៅភាគពាយព្យនៃកោះជិនដូ។
ក្នុងចំណោមអ្នកស្លាប់ មានកុមារដល់ទៅ ២៥០នាក់ ដែលស្ថិតក្នុងដំណើរទស្សនកិច្ចសិក្សា។ កុមារភាគជាច្រើន បានស្ដាប់តាមសម្ដីរបស់ក្រុមនាវិក ដែលបានណែនាំពួកគេឲ្យស្ថិតនៅក្នុងកាប៊ីននាវា ប៉ុន្តែ ពួកគេបែរជារត់ភៀសខ្លួន នៅពេលនាវានោះលិច។
ក្រុមគ្រួសារពោរពេញទៅដោយទុក្ខសោក បានអំពាវនាវឲ្យស្រង់នាវានោះឡើង និងធ្វើការស៊ើបអង្កេតឲ្យបានស៊ីជម្រៅថែមទៀតទៅគ្រោះថ្នាក់នោះ។
ដោយសម្ដីទៅដល់គ្រោះថ្នាក់ដែលបណ្ដាលឲ្យខូចខាតដល់ទៅ ៧៥លានដុល្លារនោះ មន្ត្រីម្នាក់នៅក្រសួងជលផល និងសមុទ្រ ដែលបានបដិសេធបង្ហាញឈ្មោះនោះ បានប្រាប់ថា ហេតុផលសំខាន់ គឺចង់ស្វែងរកសាកសពបាត់ខ្លួន ៩នាក់៕