នៅព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៧ មានរៀបចំសិក្ខាសាលាមួយស្តីពីគម្រោងលើកកំពស់សិទ្ធិ សម្លេង ជម្រើស និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ (Pro-Citizens) នៅសាលាស្រុកសន្ទុក ដែលមានអ្នកចូលរួមសរុបចំនួន ៤២នាក់រួមមានតំណាងសហគមន៍មូលដ្ឋាន មេឃុំនិងស្មៀនឃុំ អភិបាលស្រុកនិងសមាជិកក្រុមប្រឹក្សាស្រុក ប្រធានសមាគមន៍ក្រុមប្រឹក្សាមូលដ្ឋានខេត្តកំពង់ធំ និងប្រធាទីប្រឹកស្សាគ្រប់គ្រងកម្មវិធីជាតិប្រចាំខេត្តកំពង់ធំ។ សិក្ខាសាលានេះរៀបចំដោយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) នៅក្នុងគោលបំណង ដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ការអនុវត្តន៍ល្អៗលើការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន បើកចំហព័ត៌មានសាធារណៈដល់ប្រជាពលរដ្ឋថ្នាក់មូលដ្ឋាន និងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើការអភិវឌ្ឍន៍ និងការធ្វើសេចក្តីសម្រេចចិត្តនៅមូលដ្ឋានជាដើម៕
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ហ៊ុន ឌីម៉ូ