យុទ្ធនាការផ្សព្វផ្សាយសិទ្ធិទទួលបានព័ត៌មាន អំពីការផ្តល់សេវារដ្ឋបាលឃុំសង្កាត់ នៅឃុំថ្មី ស្រុក ចិត្របុរី ត្រូវបានរៀបចំប្រារព្វធ្វើនៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៧ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស អជ្ញាធរភូមិឃុំ និងកំលាំងសតម្ថកិច្ច និងតំណាងម្ចាស់ជំនួយសរុបប្រមាណ ៤០នាក់។
នៅក្នុងយុទ្ធនាការនោះផងដែរ ក្រុមប្រជាពលរដ្ឋបានចែកនូវក្រដាស់ព័ត៌មានអំពីសិទ្ធិទទួលបានព័ត៌មាននិងបានស្រែកសារអប់រំមួយចំនួនផងដែរ។ សារអប់រំទាំងនោះរួមមាន៖
- ខ្ញុំត្រូវការព័ត៌មាន ចុះអ្នកវិញ?
- ការបើកចំហរព័ត៌មាន គឺអាចជួយលើកកម្ពស់តម្លាភាព
- ទទួលបានព័ត៌មាន ជួយឲ្យអ្នកចំណេញពេលវេលា និងថវិកា
- បង្កើនការទទួលព័ត៌មានសាធារណៈ កាត់បន្ថយបាននូវភាពក្រីក្រ
- ទទួលបានព័ត៌មាន ជួយឲ្យអ្នកសម្រេចចិត្តបានត្រឹមត្រូវ ជាដើម។ល។
តំណាងម្ចាស់ជំនួយមួយរួប ដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ថា នេះជាលើកទីមួយសម្រាប់គាត់ ហើយគាតរីករាយណាស់ដែលបានមកចូលរួមនៅក្នុងក្បួនដង្ហែ
យុទ្ធនាការផ្សព្ធផ្សាយសិទ្ធិទទួលបានព័តិមាននេះ។ “ យុទ្ធនាការនេះគឺល្អណាស់សំរាប់ប្រជាពលរដ្ឋគាត់នឹងបានយល់ដឹងបានច្រើនជាងមុនដូចជាតម្លៃសេវាសាធារណៈរបស់រដ្ឋបាលឃុំសង្កាត់ ជាដើម ។ ”
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តក្រចេះ អ្នកស្រី នេត នឿន