បញ្ហារបស់ប្រជាពលរដ្ឋត្រូវបាន អភិបាលក្រុងពោធិ៍សាត់សន្យាដោះស្រាយជូន

ប្រជាពលរដ្ឋចំនួន៤៧នាក់ មកពីសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ បានលើកបញ្ហារបស់ពួកគាត់ដែលកំពង់ជួបប្រទះ ទៅអភិបាលក្រុងជួយដោះស្រាយ បញ្ហាទាំងនោះរួមមានដូចជា ក្រុមហ៊ុនដឹកដីលក់មិនស្រោចទឹកលើផ្លូវ មិនគ្របឡាន ធ្វើឲ្យដីហុយនឹងជ្រុះដីរាយប៉ាយតាមផ្លូវ ខ្វះបណ្តាញអគ្គីសនីប្រើប្រាស់ ផ្លូវធ្វើដំណើរពិបាកជាដើម។ បញ្ហាទាំងនេះធ្វើឲ្យប៉ះពាល់សុខភាព ឯរបររកស៊ីដែលលក់តាមដងផ្លូវត្រូវបិតតូបព្រោះដីហុយ។
ការលើកឡើងនេះនៅក្នុងកិច្ចប្រជុំអាណត្តិក្រុមប្រឹក្សាក្រុង នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ នៅវត្តពោធិ៍សទស្ស ភូមិពោធិ៍សទស្ស សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត៎ ។

បញ្ហាខាងលើត្រូវ លោក ចាប នាង អភិបាលក្រុង សន្យាដោះស្រាយជូន។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។