ក្តីបារម្ភនេះកើតឡើងនៅបន្ទាប់ពីមានករណី រន្ទះបាញ់សត្វគោមួយក្បាលស្លាប់នៅចំណុចទូលតាម៉ែញ
ស្ថិតនៅភូមិបត់គគីរថ្មី ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់ នៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៧នេះ។ ក្រុមប្រជាពលរដ្ឋបានធ្វើការហាមដល់កូនចៅរបស់ខ្លួនដែលតែងទៅឃ្វៀលគោក្របី ឲ្យបង្កើនការប្រុងប្រយ័ត និងក៏បានស្នើសុំជំនួយពីអជ្ញាធរពាក់ព័ន្ធនានាបង្កើនការអប់រំបន្ថែមអំពីវិធានការពារខ្លួន។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នួន ឈឿន