ចិនបានប្រកាសថាខ្លួនបានបង្កើតមជ្ឈមណ្ឌលដែនសមុទ្រអន្តរជាតិដើម្បីដើរតួនាទីដោះស្រាយជម្លោះដែនសមុទ្រនៅក្នុងតំបន់ដែលហៅថាមជ្ឈមណ្ឌលយុត្តិធម៌។
ទីក្រុងប៉េកាំងបានរក្សាជម្លោះក្នុងដែនសមុទ្រទុកដោះស្រាយក្នុងតំបន់និងទ្វេភាគី ខណៈដែលជម្លោះកាន់តែមានភាពតានតឹងនៅប៉ុន្មានខែចុងក្រោយនេះដោយមានការចោទថាចិនរំលោភឈ្លានពានយកភោគទ្រព្យនៅសមុទ្រចិនខាងត្បូងតែម្នាក់ឯង។
ជាទូទៅជម្លោះដែនសមុទ្រគឺភាគីពាក់ព័ន្ធនៃប្រទេសតែងលើឡើងករណីនេះប្តឹងទៅកាន់តុលាការយុត្តិធម៌អង្គការសហប្រជាជាតិដូចជាករណីហ្វីលីពីនប្តឹងចិនករណីជម្លោះក្នុងដែនសមុទ្រចិននៅពេលកន្លងទៅ តែចិនបដិសេធមិនចូលរួម។
ការប្រកាសមជ្ឈមណ្ឌលថ្មីនេះធ្វើឡើងដោយប្រធានតុលាការលោក Zhou Qiang កាលពីថ្ងៃអាទិត្យនៅពេលកិច្ចប្រជុំប្រចាំជាមួយសមាជិកសភាកាលពីថ្ងៃអាទិត្យ។ នេះបើតាមសារព័ត៌មាន BBC News។
លោកថ្លែងថាយើងត្រូវដោះស្រាយដោយសន្តិភាពដើម្បីការពារអធិបតេយ្យភាពរបស់ជាតិចិន សិទ្ធិគ្រប់គ្រងដែនសមុទ្រ និងផលប្រយោជន៍ផ្សេងៗទៀត។ លោកមិនបានពន្យល់លម្អិតពីសកម្មភាពថ្ងៃអនាគតរបស់មជ្ឈមណ្ឌលថានឹងដំណើរការយ៉ាងម៉េចនោះទេ។
ចិនមានតុលាការកម្រិតក្នុងស្រុកចំនួន១០ហើយដែលផ្តោតការដោះស្រាយជម្លោះនៅដែនសមុទ្រដែលនេះជាចំនួនច្រើនបើប្រៀបនឹងបណ្តាប្រទេសលើពិភពលោក។ កាលពីឆ្នាំមុនតុលាការទាំងនេះធ្វើការដោះស្រាយលើជម្លោះប្រមាណ១៦០០០ករណី។
ភាពតានតឹងជម្លោះក្នុងដែនសមុទ្រចិននៅភាគខាងត្បូងខណៈចិននៅតែបន្តសាងសង់សំណង់នៅលើកោះសិប្បនិម្មិតដូចជាផ្លូវយន្តហោះនិងកសាងសំណង់លើថ្មប៉ប្រាស់ទឹកនៅកន្លែងកំពុងមានជម្លោះ៕