ឪពុក និងកូនស្រីម្នាក់ ជួបគ្រោះថ្នាក់លិចទូកស្លាប់ខណៈដឹកពោតស្ងោរទៅលក់។
សាកសពឪពុកនិងកូន ត្រូវបានអ្នកភូមិប្រទះឃើញក្នុងបឹងធំ ក្រោយ ភូមិតាម៉ៅ ក្រុងកំពង់គរ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កាលពីថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០១៧។
ប្រជាពលរដ្ឋ និងនគបាលបានជួយស្រង់ សាកសពបុរសម្នាក់អាយុ ៣៧ឆ្នាំ និងក្មេងស្រីម្នាក់អាយុ ១១ឆ្នាំ ដែលជាឪពុកនិងកូន ក្រោយពីបាត់ដំណឹង១ថ្ងៃ។
អាជ្ញាធរ បានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ពេលធ្វើដំណើរតាមទូកពិសេសពេលឃើញមេឃខ្មៅងងិតចង់រកកលភ្លៀងខ្យល់។
ដោយពលរដ្ឋអ្នកសារពត៌មានខេត្ត ក្រចេះ អ្នកស្រី នេត នឿន