លោក ង៉ែត ហ៊ាង មេឃុំអូរតាប៉ោង ដែលទើបប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា បានឡើងប្ដេជ្ញាចិត្តថា លោកនឹងអនុវត្តការងារផ្ដល់សេវាជូនប្រជាពលរដ្ឋបានល្អ។ ការប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អូរតាប៉ោងនេះ ធ្វើឡើងនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៧ ក្រោមអធិបតីភាព លោក សឺន សាក់សារាន់ អភិបាលរងស្រុកបាកាន ខេត្តពោធិសាត់។
លោក សឺន សាក់សារាន់ បានកើនរំលឹកដល់សមាជិកក្រុមប្រឹក្សា ដែលទើបចូលកាន់ដំណែង អាណត្តិទី ៤ ត្រូវពិនិត្យឡើងវិញរាល់គម្រោងនោះដែលបានអនុវត្ត និងដែលកំពុងដំណើរការ។លោកបានបន្ថែមថា”
សមាជិកក្រុមប្រឹក្សាត្រូវធ្វើលិខិតប្រកាសទ្រព្យសម្បត្តិនឹងបំណុលផ្ទល់ខ្លួនទៅក្រសួងមហាផ្ទៃ មុនថ្ងៃ ៣០ ខែកក្កដា ឆ្នាំ ២០១៧ ”។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នួន ឈឿន