មន្ត្រីអាវុធហត្ថ ខេត្តកំពង់ឆ្នាំង សហការជាមួយ និង អង្គភាពអភិរក្សសត្វព្រៃ នៅព្រឹកថ្ងៃទី ២៤មិថុនានេះ នៅចំណុចភូមិ ផ្សារត្រាច ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បានចុះឃាត់រថយន្ត ដឹកសត្វព្រៃ១គ្រឿង ម៉ាក ស្តារិច ពណ៏សំបកឪឡឹក ពាក់ស្លាកលេខ 2H 2191 ដោយដកហូតបានសត្វព្រៃមួយចំនួន ប៉ុន្តែអ្នកបើកបរបានរត់គេចខ្លួនបាត់។ សម្ភារៈដែលដកហូតបានរួមមាន៖
– ពស់សង់សឿ ចំនួន 143 គ.ក្រ ។
– ពស់ថ្លាន់ ចំនួន 69 គ.ក្រ
– អណ្តើក ចំនួន 111 គ.ក្រ ។
បច្ចុប្បន្ន វត្ថុតាងប្រគល់ជូនទៅអង្គការអភិរក្សសត្វព្រៃ ដើម្បីរក្សាទុក និងបន្តតាមនិតិវិធី។
គួរបញ្ជាក់ថា សមត្តកិច្ចមិនទាន់ដឹងថាសត្វទាំងនោះយកចេញពីណាមកទេ ព្រោះតៃកុងរត់បាត់ នៅសល់តែវត្ថុតាង។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក នូ រ៉េន