អ្នកស្រីពឿយឈឿយអាយុ ៣០ឆ្នាំ បានរៀបរាប់ក្នុងថ្ងៃបោះឆ្នោត ទាំងទឹកមុខស្រងូតស្រងាត់ថា អត្តសញ្ញានប័ណ្ណរបស់គាត់និងប្តីឆេះអស់ហើយ មេភូមិ បានហៅគាត់ឲ្យថតរូបបន្តែមិនបានហៅប្តីរបស់គាត់ថតទេ គាត់ក៏មិនបានសួរដែរ គាត់និយាយថា “គាត់ហៅតែញុំមួយទៅថត…មិនបានសួរ បើគាត់ឃើញទាំពីរនាក់ហើយនោះ”។ ប្តីរបស់គាត់ឈ្មោះឃិម ឡោះ អាយុ ៣១ឆ្នាំរស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខែត្តបន្ទាយមានជ័យ។
គួររំឮកដែរថា ផ្ទះរបស់លោក ឃិម ឡោះត្រូវបានភ្លើងឆេះ ទាំងស្រុងនៅអាធ្រាត ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០១៧។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តបន្ទាយមានជ័យ លោក ហូ តុងហាន់