បេក្ខជនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សប្រជាជនកម្ពុជានៅភូមិក្រយាឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានកាព្រួយបារម្មណពីសមាជិកបក្សរបស់ខ្លួន។ ការព្រួយបារម្ភនៅត្រង់ថា សមាជិកបក្សរបស់ខ្លួនមកដង្ហែរបក្សច្រើន ប៉ុន្តែមិនដឹងថាសន្លឹកឆ្នោតឈ្នះឫក៌ចាញ់នោះទេ។ កាលពីអាណត្តិទី ៣សមាជិកបក្សមកដង្ហែរច្រើនសន្ធឺកសន្ធឹលស្ទើរតែរាប់មិនអស់ តែក៏នៅតែចាញ់គណបក្សសង្រ្គោះជាតិ។
ក្នុងចំណោម ៧អាសនៈ គណបក្សប្រជាជនទទួលបាន ២អាសនៈ គណៈបក្សសង្រ្គោះជាតិបាន ៤អាសនៈគណៈបក្សហ្វុនស៊ិនប៉ិចបាន ១អាសនៈ។ ចំពោះអាណត្តិទី ៤នេះ ថាតើដូចអាណត្តិទី៣ដែរឫយ៉ាងណា សូមរង់ចាំមើលនៅថ្ងែអាទិត្យទី ៤ ខែមិថុនា ឆ្នាំ ២០១៧ទាំងអស់គ្មា។
ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ទួន ទីម