ពលរដ្ឋចំនួនពីរឃុំ នៅខេត្តពោធិ៍សាត់ សាទរចំពោះអាជ្ញាធរដែលបានអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តបឹងកន្សែង ដែលធ្វើឲ្យពួកគាត់មានទឹកសម្រាប់ធ្វើស្រែគ្រប់រដូវ។
នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៧ ប្រជាពលរដ្ឋដែលរស់នៅភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន បានឲ្យដឹងថា ពួកគាត់ពិតជាសម្បាយចិត្តខ្លាំងណាស់ ដែលមានប្រឡាយទឹកសម្រាប់បូមស្រោចស្របនៅលើផ្ទៃស្រែរបស់ពួកគាត់ ។
ប្រព័ន្ធធារាសាស្រ្តបឹងកន្សែង មានប្រវែងសរុបចំនួន ៤គីឡូម៉ែត្រ អាចផ្គត់ផ្តង់ទឹកសម្រាប់ស្រោចស្របនៅលើផ្ទៃដីស្រែរហូតដល់ទៅ ៨០០ហិកតា។
ប្រព័ន្ធធារាសាស្រ្តនេះ បានចែកចាយទៅចំនួនពីរកន្លែង គឺទីមួយ ពីប្រឡាយបឹងកន្សែង ទៅភូមិទួលស្នួល ឃុំស្វាយដូនកែវ មានមានប្រវែង ២គីឡូម៉ែត្រ និងមួយកន្លែងទៀត ពីប្រឡាយបឹងកន្សែង ក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង មានប្រវែង ២គីឡូម៉ែត្រទៀត។
គួបញ្ជាក់ផងដែរថា ថវិកាដែលយកមកអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តខាងលើនេះ គឺទទួលបានការឧបត្ថមពីប្រជាពលរដ្ឋនិងរដ្ឋាភិបាល នៃប្រទេសជប៉ុន។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តពោធិ៍សាត់ លោក នូន ឈឿន