ពលរដ្ឋក្នុងសហគមន៍ចំនួន ១៩នាក់ ដឹកនាំដោយអនុប្រធានសហគមន៍លោក មើន នោរ បានចុះ ស្តារប្រឡាយទឹក ដែលចេញពីអាងពន្លៃ ទៅរកស្រែរបស់កសិករ ក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃ អង្គារ ទី ១៨ ខែកក្តដា ឆ្នាំ ២០១៧ ។
លោក មើន នោរ បានមានប្រសាសន៍ថា «យើងកាប់ឆ្ការវាឲ្យទឹកវាហូរលឿនជាងមុន កុំឲ្យខាតពេលក្នុងការយកទឹកចូលស្រែ”។ គាត់បន្តទៀតថា ពីមុនយើងខាតពេលច្រើនណាស់ក្នុងការយកទឹកចូលស្រែ ព្រោះប្រឡាយទឹកស្ទះទៅដោយស្មៅ ដែលដុះហុំព័ទ្ធ ពេញធ្វើឲ្យទឹកហូរយឺត មិនអាចហូរដល់ស្រែដែលនៅឆ្ងាយ។
សកម្មភាពនេះបានរៀបចំ និងជួយឧបត្ថម្ភថវិកាដោយអង្គការ ( វីអេសជី) ក្នុងគោលបំណងជួយសម្រួលនិងលើកកំពស់ជីវភាពរបស់ប្រជាកសិករ ក្នុងកាធ្វើកសិកម្មនិងថែរក្សាប្រព័ន្ធប្រឡាយទាំងមូល។
រាយការណ៍ដោយពលរដ្ឋអ្នកសារពត៌មាន ខេត្តបន្ទាយមានជ័យ អ្នកស្រី ឆោម នីមល