ក្រសួងធនធានទឹកនិងឧតុនិយមបានផ្តល់ម៉ាស៊ីនបូមទឹកធុនមធ្យម ១គ្រឿងនិង ម៉ាស៊ូតចំនួន ២០០លីត្រ ដល់ប្រជាកសិករដែលរងផល់ប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៥ សីហា ឆ្នាំ ២០១៧។
មេឃុំ ណាំតៅ លោក ទន់ ថុល បានឲ្យដឹងថាកសិករនាំគ្នារៀបចំបូមទឹកពីប្រឡាយចូលក្នុងស្រែ ក្រោយពីទទួលបានម៉ាស៊ីនបូមទឹកពីក្រសួង។ លោកបន្តថា លោកបានផ្តល់ម៉ាស៊ូតចំនួន ១០០លីត្រទៀតដើម្បីសម្រួលដល់កសិករផងដែរ។
ស្រូវរបស់កសិករមួយចំនួននៅឃុំណាំតៅ ត្រូវបានស្វិតងាប់ជាបន្តបន្ទាប់ក្រោយពេលជួបគ្រោះរាំងស្ងួតក្នុងអំឡុងខែសីហានេះ៕
រាយការណ៍ដោយពលរដ្ឋសារព័ត៌មានខេត្តបន្ទាយមានជ័យ ឈឿត សារីម