អាជ្ញាធរចិននៅភាគខាងកើតនៃប្រទេសបានឃាត់ខ្លួនមនុស្សចំនួន៣៧នាក់ដោយចោទថាជាប់ពាក់ព័ន្ធនឹងការចែកចាយឱសថខុសច្បាប់ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
សារព័ត៌មានរដ្ឋចិនស៊ីនហួរ ចុះផ្សាយថាការឈានដល់ចាប់ខ្លួនមនុស្ស៣៧នាក់នេះគឺបន្ទាប់ពីនគរបាលនៅខេត្តសានដុងបានប្រកាសកាលពីខែមុនថាពួកគេបានចាប់ខ្លួនមនុស្សពីរនាក់ត្រូវជាម្តាយនិងកូនស្រីដោយចោទពីបទលក់និងទិញវ៉ាក់សាំងខុសច្បាប់។ បន្ទាប់មកមានការស៊ើបអង្កេតបន្តទើបឈានដល់ការចាប់ខ្លួនមនុស្ស៣៧នាក់ទៀតនេះ។ នេះបើតាមសារព័ត៌មាន BBC។
សមត្ថកិច្ចប៉ាន់ប្រមាណថាវ៉ាក់សាំងខុសច្បាប់ដែលរកឃើញចរាចរណ៍នោះមានតម្លៃប្រមាណ៨៨លានដុល្លារ។ បញ្ហាការចរាចរណ៍ឱសថខុសច្បាប់នេះគឺបានកើតឡើងតាំងពីឆ្នាំ២០១១ ហើយមានការរិះគន់ខ្លាំងនៅក្នុងប្រទេសចិន។ ចំណាត់ការចុះបង្ក្រាបទ្រង់ទ្រាយធំនេះបន្ទាប់ពីមានការស្នើឡើងពីអ្នកផលិត អ្នកលក់ និង អ្នកទិញវ៉ាក់សាំង។
បញ្ហានៃការចរាចរណ៍ឱសថខុសច្បាប់នេះស៊ីនហូរបានបញ្ជាក់ថាមានមនុស្សពាក់ព័ន្ធរាប់រយនាក់ផ្សេងទៀត ដែលកំពុងធ្វើដំណើរឆ្លងកាត់ខេត្តប្រមាណ២០៕