អភិបាលរងស្រុកបរិបូណ៍ អំពាវនាវដល់ក្រសួងនឹងមន្ទីពាក់ព័ន្ធ ព្រមទាំងសាធារណៈជនទាំងអស់ ត្រូវផ្តល់សិទ្ធិក្នុងការទទួលបានសេវាថែទាំសុខភាព និងសិទ្ធិចូលរួមការងារក្នុងសង្គមឲ្យបានស្មើភាពគ្នាដល់ជនពិការ ដូចមនុស្សទូរទៅផងដែរ។
ការថ្លែងបែបនេះធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយមួយ នាថ្ងៃទី ១៣ ខែកញ្ញានេះ នៅភូមិអូរ ឃុំពពេល ខេត្តកំពង់ឆ្នាំង ដែលមានមនុស្សចូលរួមប្រមាណជាង ២០នាក់។
អភិបាលស្រុកបរិបូណ៍លោកស្រី សេង សុភាព បានមានប្រសាសន៍ថា ជនពិការក៏ត្រូវតែមានសិទ្ធិស្មើនិងមនុស្សទូរទៅដែរ ជាពិសេស គឺសិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិចូលរួមការងារក្នុងសង្គម។
គួរំលឹកផងដែរថាថ្មីៗនេះរាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសមួយ ដោយតម្រូវឲ្យគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ត្រូវតែទទួលយកជនការដែលមានសមត្ថភាព ឲ្យចូលបម្រើរការងារ បើក្រសួងឬស្ថាប័នណាបដិសេធ មិនទទួលយកជនពិការឲ្យចូលបម្រើការងារនោះទេ នឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់។
ដោយពលរដ្ឋធ្នកសារព័ត៌មាន ខេត្តកំពង់ឆ្នាំង លោក គឹម សេង