ពលរដ្ឋនៅស្រុកភ្នំស្រុក ក្នុងខេត្តបន្ទាយមានជ័យ បានផ្តល់អាយកូម ទៅប្រជាការពារភូមិ ខណៈនាយប៉ុស្តិ៍នគរបាលមានការខ្វះខាត ដោយថា ទុកសម្រាប់បម្រើការងារ នឹងដើម្បីការពារសុវត្ថិភាពក្នុងភូមិ។
អាជីវករម្នាក់លោក រ៉ែម តុល បានផ្តល់អាយកូម ១គ្រឿងក្នុងតម្លៃ ២៧ម៉ីនរៀល កាលពីថ្ងៃទី ១៤ខែកញ្ញា ទៅមេភូមិពន្លៃ ក្នុងឃុំពន្លៃ លោក យិន អាត់ ដើម្បីចែកដល់ប្រជាការពារភូមិ សម្រាប់ទាក់ទងនៅពេលមានហេតុការអ្វីមួយកើតឡើង។
ប្រជាពលរដ្ឋ ស្នើរទៅអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យជួយពង្រឹងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពបន្ថែមទៀត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងថ្នាក់មូលដ្ឋាន។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តបន្ទាយមានជ័យ អ្នកនាង ឆោម និមល