រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថានរបស់ម៉ាឡេស៊ីថ្លែងថា ក្នុងរយៈពេល២០ថ្ងៃទៅ៣ខែខាងមុខទៀត បើមិនមានទឹកភ្លៀងធ្លាក់ទេនោះនឹងបណ្តាលឲ្យខ្វះទឹកសម្រាប់ដំណើរការទំនប់វារីអគ្គិសនីចំនួន៧។
របាយការណ៍ក្រសួងធនធានធម្មជាតិនិងបរិស្ថានម៉ាឡេស៊ីបញ្ជាក់ថា កម្រិតទឹកធ្លាក់ចុះក្រោម៥០%សម្រាប់លទ្ធភាពទំនប់វារីអគ្គិសនីដំណើរការ ដោយសារបញ្ហារលកកម្ពៅនិងលក្ខខណ្ឌស្ងួតខ្លាំងវាយប្រហារប្រទេសនេះ។ នេះបើតាមសារព័ត៌មាន Channel News Asia។
ទំនប់កំពុងហួតហែងក្នុងចំណោម៧នោះគឺទំនប់ Bukit Merah កំពុងបង្កការប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងស្រុក Kerian ដែលបណ្តាលឲ្យពលរដ្ឋខ្វះខាតទឹកសម្រាប់ប្រើប្រាស់និងបង្កបង្កើនផល។
នៅក្នុងរដ្ឋ Perak ដោយសារតែបញ្ហារាំងស្ងួតខ្លាំងរដ្ឋាភិបាលសម្រេចចិត្តបញ្ឈប់ការផ្គត់ផ្គង់ទឹកសម្រាប់កសិករធ្វើកសិកម្មគឺផ្តោតសំខាន់តែឲ្យទឹកដល់ពលរដ្ឋប្រើប្រាស់ក្នុងផ្ទះតែប៉ុណ្ណោះ៕