បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយថាលោកមានឆន្ទៈជួបជាមួយមេដឹកនាំកូរ៉េខាងជើង ដើម្បីពិភាក្សាពីកម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ នេះដោយយោងតាមការផ្សាយរបស់សារព័ត៌មាន BBC។
មហាសេដ្ឋីអាមេរិករូបនេះនិយាយថា លោកនឹងនិយាយទៅរកលោក គីម ជុងអ៊ុន ហើយលោកនឹងមិនមានបញ្ហាអ្វីក្នុងការនិយាយទៅលោក គីម នោះឡើយ។
ជំនួបបែបនេះនឹងគូសបញ្ជាក់ពីការផ្លាស់ប្ដូរយ៉ាងធំដុំនៅក្នុងគោលនយោបាយអាមេរិកចំពោះរបបឯកោមួយនេះ។
ប៉ុន្តែបេក្ខជននាំមុខរបស់គណបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន បានចាត់ទុកសម្ដីរបស់លោក ត្រាំ ថាជា “ជំហរឆ្កួតលីលា”។
សេចក្ដីថ្លែងការណ៍របស់លោកស្រី ហ៊ីលឡារី គ្លីនតុន បាននិយាយថាគោលនយោបាយការបរទេសរបស់លោក ត្រាំ មិនសមហេតុផលនោះឡើយ៕