ពលរដ្ឋមូស្លីមរាប់លាននាក់នៅជុំវិញពិភពលោកនៅថ្ងៃចន្ទនេះបានចាប់ពិធីបុណ្យរ៉ាម៉ាដន ជាពេលមួយដែលសាសនិកអ៊ីស្លាមប្រកាន់យកការតមអាហារ។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ទូរទស្សន៍រដ្ឋអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសថារដូវបុណ្យរ៉ាម៉ាដន ចាប់ផ្ដើមនៅល្ងាចថ្ងៃអាទិត្យឬត្រូវនឹងព្រឹកថ្ងៃចន្ទនេះ។
ប្រព័ន្ធផ្សព្វផ្សាយនៅឥណ្ឌូណេស៊ីដែលជាប្រទេសមានពលរដ្ឋមូស្លីមច្រើនជាងគេលើពិភពលោកនោះក៏បានផ្សាយថា ពលរដ្ឋមូស្លីមនឹងចាប់ផ្ដើមបុណ្យតមអាហារនេះចាប់ផ្ដើមនៅថ្ងៃចន្ទដូចគ្នានឹងពលរដ្ឋមូស្លីមនៅសិង្ហបុរី យ៉េមែន លីបង់ ស៊ីរី កាតា គុយវ៉ែត ហ្សកដង់ អេហ្ស៊ីប អារ៉ាប់រួម អាហ្វហ្កានីស្ថាន និងប៉ាឡេស្ទីន។
ក្រោយពីការប្រកាសទាំងនេះវិហារមួយនៅរដ្ឋផ្លរីដាបានប្រកាសទៅបរិស័ទរបស់ខ្លួនថាពួកគេក៏នឹងប្រារព្ធបុណ្យតមអាហារថ្ងៃដំបូងនៅថ្ងៃចន្ទផងដែរ។
ពលរដ្ឋមូស្លីមប្រកាន់តាមប្រតិទិនសុរិយគតិនិងដំណើររបស់ព្រះចន្ទដែលអាចនាំឲ្យប្រទេសផ្សេងៗប្រកាសពីការចាប់បុណ្យរ៉ាម៉ាដនមួយថ្ងៃឬពីរថ្ងៃមុន។ នៅប៉ាគីស្ថាននិងអ៊ីរ៉ង់មកដល់ថ្ងៃចន្ទនេះនៅមិនទាន់ប្រកាសពីការចាប់ផ្ដើមថ្ងៃដំបូងនៃពិធីបុណ្យនេះនៅឡើយទេ៕