
ខណៈសំណង់អគារខ្ពស់ៗកើនឡើង កម្មករក្នុងវិស័យនេះនៅតែប្រឈមនឹងការលំបាក
បើទោះបីជារដ្ឋាភិបាលបានព្យាយាមចាត់វិធានការហាមឃាត់កម្មករមិនឱ្យរស់នៅក្នុងអគារដែលកំពុងតែសាងសង់ បន្ទាប់ពីមានករណីដួលរលំអគារយ៉ាងណាក៏ដោយ យើងសង្កេតឃើញថា កម្មករជាច្រើននិងក្រុមគ្រួសាររបស់ពួកគេនៅតែបន្តរស់នៅក្នុងអគារដែលកំពុងសាងសង់ ខណៈកិច្ចគាំពារសង្គមតិចតួចសម្រាប់កម្មករក្រៅផ្លូវការទាំងនេះ ភាគច្រើនធ្វើឱ្យពួកគេងាយរងគ្រោះដោយសារគ្រោះថ្នាក់នៅកន្លែងការងារ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។