រដ្ឋា​ភិបាល​​កែ​សម្រួល​​​​ច្បាប់​អន្តោ​ប្រវេសន៍​ឡើង​វិញ​ ខណៈ​ច្បាប់​ចាស់​​មិន​​អាច​​ប្រើ​​ក្នុង​​បរិបទ​​សព្វ​ថ្ងៃ​បាន​

អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កំពុងពិនិត្យមើលនិងកែតម្រូវ​ឡើងវិញទៅ​លើ​​ខ្លឹម​សារមួយ​ចំនួន​​​​នៃសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងជនបរទេស​នៅកម្ពុជា» ស្រប​ពេល​​សង្គម​ស៊ីវិល​បង្ហាញកង្វល់​ថា លំហូរនៃជនអន្តោប្រវេសន៍បច្ចុប្បន្ន ហាក់​មាន​ភាពធូររលុង​ក្នុង​ការ​គ្រប់​គ្រង។

តុលាការ​ដោះ​លែង​កូន​​​​ឧកញ៉ា​ ហេង​ សៀ​ ក្រោយ​ពួក​គេ​ថា​មិន​បាន​ផលិត​វីដេអូ​អាសអាភាស​

តុលាការសាលាដំបូងរាជធានីភ្នំពេញ ដោះលែងកូនប្រសារប្រុសនិងកូនស្រីបង្កើតឧកញ៉ា ហេង សៀ ក្រោយពីពួកគេសុំទោសជាសាធារណៈ និងថា​មិនបានផលិតវីដេអូនិងរូបអាសអាភាសពាក់ព័ន្ធនឹងកញ្ញា មាន ពេជ្ររីតា ជាមួយនឹងឪពុករបស់ខ្លួនទេ។

មេធាវី​​​រដ្ឋា​ភិបាល​​កំពុង​សិក្សា​​សំណុំ​រឿង​​​​ពិធី​ការិនី​ម្នាក់​ ​ក្រោយ​​មាន​​បណ្តឹង​ចម្រូង​​ចម្រាស​ជាមួយ​​​​ឧកញ៉ា​

ប្រធានក្រុមមេធាវីការពារក្តីស្ម័គ្រចិត្ត​របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្រុម​ការងាររបស់ខ្លួនកំពុងសិក្សាពីអង្គហេតុនៃសំណុំរឿងរបស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលមានបណ្តឹងចម្រូងចម្រាសជាមួយ​ឧកញ៉ាមួយរូបនៅតុលាការ។

គម្រោង​វិនិយោគ​ធំ​មួយ​ដែល​លុប​សមុទ្រ​ក្នុង​ខេត្ត​កំពត​នៅ​តែ​បន្ត ខណៈ​វិវាទ​នឹង​សហ​គមន៍​នៅ​តែ​មាន​

​គម្រោង​វិនិយោគកំពង់ផែ និង​តំបន់​សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តកំពត ​របស់​ក្រុម​ហ៊ុនអតីតសមាជិកព្រឹទ្ធសភា​មួយរូប នៅតែបន្តតាមការគ្រោងទុក បើទោះ​ជា​គម្រោងនេះត្រូវបានសហគមន៍អះអាងថា នៅមានវិវាទ​ពាក់ព័ន្ធការ​លុបសមុទ្រ ដែលធ្វើឱ្យ​ប៉ះពាល់​ដល់ជីវភាពរស់នៅរបស់ពួកគាត់ក្តី។​

សមត្ថ​កិច្ច​ខេត្ត​កំពង់ឆ្នាំង​កំពុង​ស្រាវ​ជ្រាវ​អគ្គិភ័យ​មួយ​​​បណ្ដាល​ឱ្យ​មនុស្ស​៥​នាក់​ស្លាប់​

សមត្ថកិច្ចស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង អះអាងថា កំពុងស្រាវជ្រាវលើករណីអគ្គិភ័យ​​ឆេះផ្ទះមួយកន្លែងដែលបណ្ដាលឱ្យស្ត្រីម្នាក់និងកូន៤នាក់​ស្លាប់ និងខូចខាតផ្ទះអស់ទាំងស្រុង។