ផ្ទះប្រជាពលរដ្ឋរងការខូចខាតដោយសារខ្យល់កន្ត្រាក់ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាដើមខែកក្កដា ឆ្នាំ២០២១។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

មនុស្ស​៤​នាក់​ស្លាប់​ដោយ​សារ​​បាតុ​ភូត​ធម្មជាតិ​ក្នុង​​រយៈពេល​២០​ថ្ងៃ​ដើម​​ខែ​កក្កដា​នេះ

មនុស្សយ៉ាងហោចណាស់៤នាក់​បាន​ស្លាប់និង​៤នាក់ទៀត​រងរបួស ព្រម​ទាំង​​​​​ទ្រព្យ​​សម្បត្តិ​​​ជា​ច្រើន​​ទៀតបាន​រងការខូចខាត ដោយសារ​ហេតុ​ការណ៍​គ្រោះ​​ធម្មជាតិរន្ទះបាញ់និងខ្យល់កន្ត្រាក់ ត្រឹមរយៈពេល២០ថ្ងៃនៃខែកក្កដានេះ។

សមត្ថិកិច្ចអាវុធហត្ថឈរឈាមការពារសន្តិសុខក្នុងពិធីដុតកម្ទេចចោលគ្រឿងញៀនជាង៧តោន ស្ថិតនៅបណ្ដោយផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ នៃទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

សមត្ថ​កិច្ច​​ជំនាញ​​ដុត​កម្ទេច​និង​បំផ្លាញ​ចោល​​​គ្រឿង​​ញៀន​​ជាង​​៧​​តោន​ដែល​បង្ក្រាប​​បាន​កន្លង​មក

គណៈ​កម្មការប្រយុទ្ធប្រឆាំង​​គ្រឿងញៀន នៅថ្ងៃចន្ទនេះ​​ បានដុតកម្ទេចចោល​គ្រឿងញៀន​ជាង៤តោន ខណៈ​គ្រឿង​ញៀន​ប្រមាណ៣តោន​ទៀតនឹង​ត្រូវមន្ត្រីជំនាញ​​ធ្វើ​ការ​បន្សាបនិង​បំផ្លាញ​ចោល​តាម​លក្ខណៈ​បចេ្ចកទេស​​។

ក្រុមអ្នកជំនាញសុខាភិបាលបានរៀបចំសាកសពអ្នកស្លាប់ដោយសារកូវីដ-១៩ យកទៅបូជានៅក្បែរជើងភ្នំមួយកន្លែង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកំពត)

អាជ្ញាធរ​គ្រោង​ឱ្យ​សាច់​ញាតិ​យក​សព​អ្នក​ស្លាប់​ដោយ​​កូវីដ-១៩​បញ្ចុះ​ខ្លួន​ឯង​ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​បូជា

អភិបាលរងរាជធានីភ្នំពេញ អះអាងថា អាជ្ញាធរគ្រោងអនុញ្ញាតឱ្យក្រុមគ្រួសារឬសាច់ញាតិអាចយកសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ទៅបញ្ចុះដោយខ្លួនឯងបាន ប៉ុន្តែមិនអនុញ្ញាតឱ្យយកសពនោះទៅបូជាឡើយ ដោយថា ការបូជានៅ​កន្លែងមិនត្រឹមត្រូវ អាចប្រឈមនឹងការចម្លងជំងឺនេះ​ទៅអ្នកដទៃបន្ថែមទៀត។

ប្រាសាទ «ប្រាសាទសីហនគរ» បាន​ប្រារព្ធពិធីបុកគ្រឹះលើកដំបូងរបស់ខ្លួននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេណវត្តភូម៉ានហ្វា ផាយ៉ាឆាងរ៉ង ភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ប្រទេសថៃ។ (ហ្វេសប៊ុក៖ Fuse Thinnaput)

ពលរដ្ឋ​មួយ​ចំនួន​​ស្នើ​​ក្រសួង​ទៅ​ពិនិត្យ​​​សំណង់​​ប្រាសាទ​​ថៃ​​ដែល​​សង់​​ស្រដៀង​​​​ប្រាសាទ​​អ​ង្គរវត្ត

អ្នកសិក្សាផ្នែកប្រវត្តិសាស្ត្រ និងយុវជនមួយចំនួន​ ទាមទារឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះ​ទៅ​​ពិនិត្យ​​សំណង់​ប្រាសាទ​មួយ​​នៅប្រទេសថៃដោយ​ផ្ទាល់​ បន្ទាប់ពី​ពលរដ្ឋ​ខ្មែរ​បង្ហាញ​ការ​​មិន​ពេញ​ចិត្ត ព្រោះតែ​សំណង់​ប្រាសាទ​នោះ​សង់ឡើង​ស្រដៀង​​ទៅនឹង​​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ។

ជំនួបរវាងមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation - Cambodia៌

អ្នក​រាយ​ការណ៍​ពិសេស​ថ្មី​​ថា​នឹង​ធ្វើ​ការ​​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា​ ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស

អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ​ថ្មី​ប្រចាំនៅកម្ពុជា ប្តេជ្ញាធ្វើការងារជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យឱ្យ​កាន់តែប្រសើរឡើង​ ប៉ុន្តែ​អ្នកឃ្លាំមើលសង្គមមានជំនឿតិចតួចបំផុត។

សត្វតោដែលត្រូវបានជនជាតិចិនចិញ្ចឹមតាំងពីតូច បច្ចុប្បន្នរស់នៅក្រោមការមើលថែពីមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ (ហ៊ន ថូវ៉ាន)

មន្រ្តី​ឧទ្យា​នុរក្ស​សោកស្តាយ​ចំពោះ​មតិ​រិះគន់​ដែល​​ផ្ទុយ​ពី​ការ​ពិត​​ជុំវិញ​ការ​ថែ​ទាំ​សត្វ​ព្រៃ​នៅ​ភ្នំតាម៉ៅ​

មន្ត្រីឧទ្យានុរក្សនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ខេត្តតាកែវ​ បាន​បង្ហាញ​ការ​សោក​ស្តាយចំពោះមតិរិះគន់​ពីសាធារណជននៅលើបណ្តាញសង្គម​ ទៅលើការងារថែទាំសត្វព្រៃ ជាពិសេសការថែទាំទៅលើសត្វតោមួយក្បាលដែលទើបនឹងដកហូតពីជនជាតិចិនកាលពីពេលថ្មីៗនេះ។

ទីតាំងភ្នំ (ភ្នំន្ទ្រីង ឬ ភ្នំពូពែ) ដែលពលរដ្ឋជនជាតិដើមភាគតិចពូនង អះអាងថា ត្រូវបានទិញលក់ដោយអាជ្ញាធរនិឈ្មួញគប់គិតគ្នា។ (ផ្ដល់ឱ្យ)

ជន​ជាតិ​​​ដើម​​​ភាគ​​តិច​​​ស្នើ​លោក​ ស ខេង​ ដក​ហូត​ដី​ភ្នំ​និង​ចាត់​វិធាន​​ការ​​អ្នក​​គប់គិត​​​គ្នា​​​លក់​​

ជនជាតិដើមភាគតិចពូនងនៅ​ខេត្តមណ្ឌលគិ​រី ស្នើ​​​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដក​ហូតភ្នំចំនួនពីរ​មក​រក្សា​ទុកជាសម្បត្តិរដ្ឋវិញ និងស្នើចាត់វិធានការ​​លើអាជ្ញាធរ​និង​អ្នកពាក់ព័ន្ធផ្សេងទៀតដែលបានគប់គិត​គ្នា​លក់​ដី​ភ្នំទាំងពីរនេះ​ឱ្យទៅស្នងការរាជធានីភ្នំពេញ លោក ស ថេត និង​អតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី លោក គឹម រស្មី។

សង្គម​ស៊ីវិល​បារម្ភ​ពី​​ការ​នាំ​ពលករ​កម្ពុជា​ខុស​ច្បាប់​ទៅ​ក្រៅ​ប្រទេស​​អំឡុង​វិបត្តិ​កូវីដ-១៩ ​

​សង្គមស៊ីវិលលើកឡើងថា ការនាំពលករកម្ពុជាខុសច្បាប់ទៅក្រៅប្រទេសក្នុងអំឡុងវិបត្តិកូវីដ-១៩ តាមរយៈមេខ្យល់ បានធ្វើឱ្យមានការកេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​ប្រជាជន​​ស្លូតត្រង់​ ដែល​​ជា​​សកម្ម​ភាពមួយ​​គួរឱ្យ​​​ព្រួយ​បារម្ភនិង​សោក​ស្ដាយ​បំផុត។

មន្ត្រី​ជំរុញ​ឱ្យ​មាន​កិច្ច​ការពារ​សត្វខ្ទីង​ ខណៈ​ខ្ទីង​ញី​មួយ​ក្បាល​ទៀត​​ងាប់​ដោយ​​ការ​ដាក់​អន្ទាក់​

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានជំរុញឱ្យមានការចូលរួមការពារសត្វខ្ទីងនៅកម្ពុជា​បន្ថែមទៀត ត្បិត​សត្វ​ប្រភេទ​នេះជាពពួក​សត្វកម្រ និង​ស្របពេល​មានសត្វខ្ទីងញីមួយក្បាលទៀតបាន​បាត់បង់ជីវិតដោយសារជាប់អន្ទាក់ព្រានព្រៃកាលពីពេលថ្មីៗនេះ។

ពលរដ្ឋ​ខ្មែរ​ឥស្លាម​​រស់​នៅ​ផ្ទះ​បណ្តែត​ទឹក​ ស្នើ​អាជ្ញាធរ​ពន្យារ​ពេល​រុះរើ​ដូច​ប្រជាជន​វៀតណាម​

ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅភូមិចុងកោះ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ ស្នើអាជ្ញាធររាជធានីភ្នំពេញ ពន្យារពេលឱ្យគាត់រុះរើផ្ទះបណ្តែតទឹកដូចពលរដ្ឋជនជាតិវៀតណាម​​ដែរ ខណៈអាជ្ញាធរទុកពេល​ឱ្យពួកគាត់រុះរើចេញត្រឹមរយៈពេល​៣ថ្ងៃ។