
បទយកការណ៍៖ ពលរដ្ឋខេត្តកណ្តាលមួយចំនួនកាន់តែប្រឈមបញ្ហាជីវភាពបន្ទាប់ពីដីផ្ទះបាក់ស្រុតចូលក្នុងព្រែក
«សូមឱ្យគាត់ជួយកូនចៅផង ជួយមើលកូនចៅដែលផ្ទះបាក់បែកហ្នឹងផង។ សុំតែដីដោតជើងសសរនៅបានមួយរស់នៅទៅអត់មានថារកដំណោះស្រាយអីទៀតទេ»។
នេះជាសំដីស្រ្តីម្នាក់ដែលរស់នៅក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលបានលើកដៃទទូចស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយសម្រួលដល់បញ្ហាជីវភាព និងកន្លែងស្នាក់នៅសម្រាប់គ្រួសារគាត់ និងអ្នកជិតខាងផ្សេងទៀត ខណៈដីផ្ទះសម្បែងរបស់ពួកគាត់ជិត១០គ្រួសារ ត្រូវបានបាក់ស្រុតចូលព្រែកជាបន្តបន្ទាប់ចាប់តាំងពីចុងខែកក្កដាមក។