អ្នកលក់ដូរ រៀបចំកន្លែងលក់នៅកោះពេជ្ររាជ ធានីភ្នំពេញថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ឃុន វ៉ាន់ដា

អ្នកលក់ដូរក្នុងពិធីបុណ្យអុំទូកបារម្ភមានពលរដ្ឋចូលរួមតិច

អ្នកលក់ដូរមួយចំនួនក្នុងពិធីបុណ្យអុំទូកក្នុងរាជធានីភ្នំពេញ​បារម្ភលក់មិនដាច់ អាចដោយសារពលរដ្ឋដើរកំសាន្តតិច ស្របពេលដែលស្ថានភាពនយោបាយមានភាពតានតឹង ។​

អ្នកយាមទីស្នាក់ការបក្ស

ក្រុមអ្នកយាមនៅអតីតស្នាក់ការ CNRP ត្រូវចោទពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានអះអាងថា បច្ចុប្បន្ន តំណាងអយ្យការបានសម្រេចចោទប្រកាន់ក្រុមសន្តិសុខយាមទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិចំនួន ១០នាក់ ចំនួនពីរបទល្មើស គឺបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។

សង្គ្រោះជាតិ

សមត្ថកិច្ចមិនទាន់រកឃើញក្រុមវាយអតីតមន្ត្រីបក្សសង្គ្រោះជាតិ

មន្ត្រីនគរបាលជាន់ខ្ពស់អះអាងថា រហូតដល់ពេលនេះ សមត្ថកិច្ចជំនាញនៅមិនទាន់ប្រមូលភស្តុតាងគ្រប់គ្រាន់ និងកំណត់មុខសញ្ញាបាននៅឡើយ ចំពោះក្រុមជនដៃដល់វាយលើអតីតប្រធានអង្គរក្សលោក សម រង្ស៊ី និងអតីតចៅសង្កាត់កោះដាច់ មកពីគណបក្សសង្គ្រោះជាតិ។​

ក្រុមយុវជនចលនាមាតាធម្មជាតិ ថតក្នុងថ្ងៃចុងក្រោយនៃដំណើរធម្មយាត្រាពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ នាថ្ងៃទី31 ខែតុលា ឆ្នាំ២០១៩ ទាមទារឱ្យមានការរុះរើកាស៊ីណូ ជីន ទីង ដែលសង់រំលើដីឆ្នេរនៅកោះរ៉ុងសន្លឹម (រូបភាព៖ ចលនាមាតាធម្មជាតិ)

យុវជនមាតាធម្មជាតិ ព្រមាន​ប្រមូលផ្ដុំ​តវ៉ា​មុខសាលាខេត្ត​ព្រះសីហនុ​បើ១ខែក្រោយ​គ្មានការរុះរើកាស៊ីណូជីនទីង

ក្រុមចលនាមាតា​ធម្មជាតិ ថាយុវជន​ដែលស្រលាញ់​បរិស្ថាន​នឹងប្រមូលផ្តុំគ្នា​​តវ៉ា​មុខសាលាខេត្តព្រះសីហនុប្រសិន​បើក្នុងរយៈពេល​មួយខែ​អាជ្ញាធរមិនចាត់​វិធាន​ការ​រុះរើកាស៊ីណូចិនខុសច្បាប់​ដែល​សាងសង់នៅលើកោះរ៉ុងសន្លឹម។

ក្រុមយុវជនចលនាមាតាធម្មជាតិ

ក្រុម​យុវជនចលនាមាតាធម្មជាតិ នឹង​បញ្ចប់ដំណើរធម្មយាត្រា១៥ថ្ងៃនៅ​ថ្ងៃស្អែក

ក្រុមយុវជនចលនាមាតាធម្មជាតិបានអះអាងថា ត្បិតក្រុមខ្លួនត្រូវសមត្ថកិច្ច និងអាជ្ញាធរតាមបណ្តាមូលដ្ឋាននានាតាមរំខាន ហើយដាក់គំនាបឥតដាច់បែបណាក្តី តែពួកគេនៅ​តែ​​ប្តេជ្ញា​បញ្ចប់ដំណើរធម្មយាត្រាទាមទារឱ្យអជ្ញាធរខេត្តព្រះសីហនុ រុះរើអគារកាស៊ីណូ ជីន ទីង ត្រឹមថ្ងៃស្អែកនេះតាមការគ្រោងទុក។

ប្រធានាធិបតី​ហុងគ្រី នឹងមក​បំពេញ​ទស្សនៈកិច្ចនៅកម្ពុជា​រយៈពេល​៤ថ្ងៃនា​ចុងខែតុលានេះ

មេ​ដឹកនាំប្រទេសហុងគ្រី នឹងពិភាក្សាគ្នាជាមួយថ្នាក់​ដឹកនាំប្រទេសកម្ពុជាផ្តោតលើវិស័យចំនួន៥ អំឡុងដំណើរទស្សនកិច្ចផ្លូវការចំនួន៤ថ្ងៃនាចុងខែតុលាខាងមុខនេះ។

តុលាការខេត្តព្រះសីហនុ​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា​បុរសម្នាក់​ធ្វើ​អត្តឃាតក្រោយ​អាជ្ញាធរ​កម្ទេចផ្ទះ

អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ​ ច្រានចោលការចុះផ្សាយនិងការ​លើកឡើងរបស់​សាច់ញាតិ​​បុរស​​ម្នាក់​នៅ​ខេត្តព្រះសីហនុ​ដែល​ថា​បុរសនោះ​​បាន​ធ្វើ​អត្តឃាត​ក្រោយពី​អាជ្ញាធរ​បាន​ចុះ​រុះរើ​កម្ទេចផ្ទះរបស់គាត់​។

ទណ្ឌិតជាង៥០០នាក់នឹងត្រូវដោះលែងក្នុង​អំឡុងពិធីបុណ្យអុំទូក

អគ្គនាយក​រង​នៃ​អគ្គនាយក​ដ្ឋានកិច្ច​ការ​អយ្យការ និងជាអនុប្រធានលេខាធិការដ្ឋាន ក្នុងការស្នើរសុំលើកលែងទោសបន្ធូរបន្ថយទោស លោក សុច សុផាន់ណារ៉ាបានបញ្ជាក់ថា ទណ្ឌិតចំនួន៥១២នាក់ ក្នុងចំណោមនោះមានស្ត្រីចំនួន៥៨នាក់នឹងត្រូវដោះលែង ក្នុងអំឡុងពិធីបុណ្យអុំទូកនាថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

អតីត​មន្រ្តី​បក្ស​សង្គ្រោះ​ជាតិ​ខេត្តស្វាយរៀង​ ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ១ឆ្នាំ​កន្លះ​

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង លោក គង់ ម៉ាស ត្រូវតុលាការប្រកាសសាលក្រមសម្រេចសេចក្តីឱ្យជាប់ពន្ធនាគាចំនួន១ឆ្នាំ ៦ខែ ពីបទប្រមាថ ពីបទញុះញង់ឱ្យប្រព្រឹត្តិអំពើបង្ករឱ្យមានភាពវឹកវរដល់ពលរដ្ឋក្នុងសង្គម។ នេះបើតាមការប្រកាសរបស់ចៅក្រម លោក ពេជ្យ វិទ្យាធរ នារសៀលថ្ងៃ ទី១៨ ខែតុលា។