(រូបខាងស្ដាំ) កសិករ​ជា​អ្នក​ដាំ​បន្លែ​នៅ​ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ លោក​ អ៊ឹម​ សុ​ភ័ក្

អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​៖ បន្លែ​គ្មាន​ទីផ្សារ​ ព្រោះ​ការ​សហការ​រវាង​អ្នក​ដាំ​ជាមួយ​មន្ត្រីនៅ​មានកម្រិត​

អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​ លោក​ អ៊ិ​ន សុវណ្ណ​មុ​ន្នី​ បាន​អះអាង​ថា ​បញ្ហា​ច្រំដែល​ដែល​ពលរដ្ឋ​ជា​អ្នក​ផលិត​បន្លែ​តែង​ជួបប្រទះ​ពិបាក​រក​ទីផ្សារ​លក់​ផលដំណាំ​របស់​ខ្លួន​ ព្រោះ​កសិករ​ភាគច្រើន​មិន​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​។

កាស៊ីណូ

មន្ទី​រខេត្ត​ព្រះសីហនុ​អះអាង​ថា​ បុគ្គលិក​ជនជាតិ​ខ្មែរ​ជិត៨ពាន់​នាក់​បាត់បង់​ការងារ​ព្រោះ​បិទ​ល្បែង​អន​ឡាញ​

មន្ត្រីខេត្ត​ព្រះសីហនុ​ អះអាង​ថា​ បុគ្គលិក​កាស៊ីណូ​ជា​ជនជាតិ​ខ្មែរ​ដល់ទៅ​ជិត​ ៨ពាន់​នាក់​ បាន​បាត់បង់​ការងារ​រួច​ទៅ​ហើយ​ ក្រោយពី​រដ្ឋាភិបាល​បានសម្រេច​បិទ​អាជីវកម្ម​ល្បែង​អន​ឡាញ​ ដែល​នឹង​ត្រូវ​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ​នេះ​។

ទឹក​បារាយណ៍​ខាងលិច​ នៃ​ខេត្តសៀមរាប

អាជ្ញាធរ​ជាតិ​អប្សរា​ ប្រាប់​កសិករ​ឱ្យ​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន​មុន​ប្រើប្រាស់​ទឹក​បារាយណ៍​ខាងលិច​

អាជ្ញាធរ​ជាតិ​អប្សរា​ ប្រាប់​កសិករ​ឱ្យ​ស្នើសុំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​មុន​ពេល​យក​ទឹក​បារាយណ៍​ខាងលិច​ទៅ​ប្រើប្រាស់​ ដោយ​ថា​ ដើម្បី​ងាយស្រួល​គ្រប់គ្រង​ បែងចែក​ និង​សន្សំសំចៃ​ខ្ពស់​ បង្ការ​កុំ​ឱ្យ​មានការ​ខ្វះខាត​នារ​ដូវ​ប្រាំង​។

អធិការរង​នគរបាល​ក្រុង​បាវិត​ លោក​ កែវ​ ចិ​ត្រា

តុលាការ​សម្រេច​ឃុំខ្លួន​កូនប្រុស​អធិការ​នគរបាល​ក្រុង​បាវិត​ ក្រោយ​បាញ់សម្លាប់​ស្ត្រីម្នាក់​

មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​ បានឱ្យ​ដឹង​ថា​ កូនប្រុស​អធិការ​នគរបាល​ក្រុង​បាវិត​ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​បាញ់សម្លាប់ស្ត្រីម្ចាស់ហាង​មួយ​រូប​នៅ​ក្រុង​បាវិត​ ត្រូវ​បាន​សមត្ថកិច្ច​សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ​រួចហើយ​ទៅតាម​ដីកា​បង្គាប់​របស់​តុលាការខេត្ត​នេះ​។

រូបភាពខ្លះៗពីមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ ១០១ហិកតា។ (ផ្ដលឱ្យពី តំណាងជនជាតិដើមភាគតិចពូនង ខេត្តមណ្ឌលគិរីឱ្យ)

ជនជាតិ​ដើម​ភាគតិច​ខេត្តមណ្ឌលគិរី​៖ ការ​វាស់ដី​របស់​មន្ត្រី​ជំនាញ​ធ្វើ​ឱ្យ​បាត់​ដី​មជ្ឈមណ្ឌល​ជនជាតិ​ដើម​

តំណាង​ជនជាតិ​ដើម​ភាគតិច​ពូន​ងនៅ​ខេត្តមណ្ឌលគិរី​ បាន​អះអាង​ថា​ ផ្ទៃដី​មួយចំនួន​នៃ​ដី​សហគមន៍​របស់​ពួកគេ​ បាន​បាត់បង់​ ក្រោយពី​មន្ត្រី​សុរិយោដី​ខេត្ត​នេះ​ បាន​ចុះ​វាស់វែង​ព្រំ​ដី​របស់​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះក្រមុំ​។

សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកទទួលខុសត្រូវចំពោះហេតុការណ៍បាក់​សំណង់សាលាធម្មសភា​នាខេត្ត​សៀមរាប

អាជ្ញាធរខេត្តសៀមរាបអះអាងថា​ខ្លួន​កំពុងបន្តនីតិវិធី​ស្រាវជ្រាវ​រក​អ្នក​ទទួលខុសក្នុងហេតុការណ៍បាក់អាគារ សាលាធម្មសភា ក្នុង​វត្តប្រាសាទ គោកចក ក្នុងខេត្តសៀមរាបកាល ពីថ្ងៃទី២ខែធ្នូកន្លងមកនេះ។

គ្រឿង​ញៀន

សមត្ថកិច្ច​កំពុង​ស្វែង​​រក​មេ​ខ្លោង​ ក្រោយ​បង្ក្រាប​​គ្រឿង​ញៀន​ជាង១០០​គីឡូក្រាម

មន្ត្រី​នគរបាល​​កម្ពុជា អះ​អាង​ថា សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​ស្វែង​រក​​មេ​ខ្លោង​ស្ថិត​នៅ​ពី​ក្រោយ​ការ​នាំ​ចូល​គ្រឿង​ញៀន​ និង​សារធាតុគីមី​ផ្សំ​ជាង១០០​គីឡូក្រាម ក្រោយ​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​ជាតិ​វៀតណាម ៤​នាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លោក រ៉ាត់ រត្នមុនី ចូលក្នុងសវនាការសាលាឧទ្ធរណ៍ លើសំណុំរឿងវិដេអូ «ម្ដាយខ្ញុំលក់ខ្ញុំ» នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

សាលាឧទ្ធរណ៍សម្រេចតម្កល់សាល​ក្រមរបស់សាលាដំបូងក្នុង​សំណុំរឿងលោក​ រ៉ាត់ រត្នមុនី

សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ​ លើ​សំណុំ​រឿងអ្នកបក​ប្រែឲ្យផលិតករ​ភាពយន្តឯកសារ «ម្តាយ​ខ្ញុំ​លក់ខ្ញុំ» របស់​ទូរទស្សន៍រុស្ស៊ី RT។

ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ

ជនជាតិដើមភាគតិច​កួយ​នៅ​ព្រះវិហារស្នើរដ្ឋាភិបាល​ពន្លឿនការចុះបញ្ជីដីសមូហភាព

ប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយរស់នៅក្នុងសហគមន៍ចំនួនបីនៃខេត្តព្រះវិហារ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​ពន្លឿន​ការ​ចុះ​បញ្ជី​ដី​សហគមន៍​របស់​ពួកគេ ខណៈ​ដែល​ដី​ធ្លី​សមូហភាព​របស់​ពួកគេ បាន​ធ្លាក់​ទៅ​ក្នុង​វិវាទ​ជាមួយ​ក្រុមហ៊ុន​ចិន ដែល​ទទួល​បាន​ដី​សម្បទាន​សម្រាប់​ដាំ​ដំណាំ​អំពៅ។

យុវជន គង់ រ៉ៃយ៉ា

តុលាការនឹងប្រកាសសេចក្តីសម្រេចពាក្យសុំនៅក្រៅឃុំរបស់ គង់ រ៉ៃយ៉ា នៅ​ចុងខែវិច្ឆិកា

តុលាការ នឹងប្រកាសសេចក្តីសម្រេចលើពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់យុវជន គង់ រ៉ៃយ៉ា នាថ្ងៃ២៩ ខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោក​ស្រីចៅក្រម អ៊ុក រ៉េតគន្ធា។